កូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុ ១៣០លានដុល្លារដល់អ៊ុយក្រែន

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុទៅកាន់ប្រទេសអ៊ុយក្រែន ដែលមានទំហំប្រមាណ ១៣០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kelo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា កិច្ចព្រមព្រៀងមួយនេះគឺមានការចូលរួមពី​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​កូរ៉េខាងត្បូង Choo Kyung-ho និង​រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន Yulia Svyrydenko នៅទីក្រុងសេអ៊ូល ខណៈកញ្ចប់ជំនួយនោះនឹងផ្ដល់តាមរយៈ​ការ​បរិច្ចាគ និងកម្ចី។

គួររំលឹកដែរថា កូរ៉េខាងត្បូង​ដែលជា​ប្រទេសផលិតគ្រាប់កាំភ្លើងធំបំផុតមួយ បាន​និយាយថា ពួកគេ​នឹង​មិនផ្ដល់​អាវុធ​សាហាវៗទៅអ៊ុយក្រែនឡើយ ដោយ​បារម្ភពីទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និងរុស្ស៊ី។

យ៉ាងណា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Seok Yeol បានផ្ដល់បទសម្ភាសន៍ជាមួយ​ Reuters កាលពីខែមុនថា រដ្ឋាភិបាល​របស់លោក​នឹង​មិនអោបដៃ​ឈរមើល​ ផ្ដល់ជំនួយ​តែ​លើ​ហិរញ្ញវត្ថុ និងមនុស្សធម៌ឡើយ ប៉ុន្តែបើករណី​មានជនស៊ីវិល​អ៊ុយក្រែន​ស្ថិតក្រោម​ការ​វាយប្រហារទ្រង់​ទ្រាយ​ធំ​ពីរុស្ស៊ី កូរ៉េខាងត្បូងអាចនឹង​ផ្គត់ផ្គង់​អាវុធ ដ្បិត​ករណីនេះ​គឺ សហគមន៍អន្តរជាតិមិន​អាច​អត់ឱនបានឡើយ៕