ឥណ្ឌូនេស៊ី បន្តកត់ត្រាអតិរេកពាណិជ្ជកម្មខ្ពស់បំផុត រយ:ពេល ៣៦ ខែជាប់ៗគ្នា

អន្តរជាតិ

យោងតាមស្ថិតិផ្លូវការមួយ បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ី បានធ្វើការកត់ត្រាអតិរេកពាណិជ្ជកម្មរបស់ខ្លួន ក្នុងចំនួន ៣,៩៤ពាន់លានដុល្លារ នៅក្នុងខែមេសាកន្លងទៅ ពោលគឺបានកើនឡើងពីចំនួន ២,៩១ពាន់លានដុល្លារ ធៀបទៅនឹងខែមុន។ នេះបើតាមសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានស្ថិតិឥណ្ឌូនេស៊ី (BPS) លោក Imam Machdi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៥ ខែឧសភា កន្លងទៅថា សមតុល្យពាណិជ្ជកម្មរបស់ប្រទេសខ្លួន បានកត់ត្រាអតិរេកពាណិជ្ជកម្មសម្រាប់រយ:ពេល ៣៦ ខែជាប់ៗគ្នារួចមកហើយ ដោយគិតចាប់តាំងពីខែឧសភា ឆ្នាំំ ២០២០ ។

គួរឱ្យដឹងថា តម្លៃនៃការនាំចេញសរុបរបស់ឥណ្ឌូនេស៊ី បានកត់ត្រាក្នុងចំនួន ១៩,២៩ពាន់លានដុល្លារ នៅក្នុងខែមេសា ខណ:ការនាំចូលសរុបវិញ មានចំនួន ១៥,៣៥ពាន់លានដុល្លារ ។

ជម្រាបជូនផងដែរថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ នេះ ការនាំចេញទំនិញមិនមែនប្រេង និងឧស្ម័នរបស់ឥណ្ឌូនេស៊ី ភាគច្រើនត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងប៉ុន ដោយមានចំណែក ៤២,៩%​ នៃការនាំចេញទំនិញសរុប ៕