សារព័ត៌មានសិង្ហបុរី ចុះផ្សាយពីព្រឹត្តិការណ៍បិទស៊ីហ្គេមដ៏អស្ចារ្យរបស់កម្ពុជា

អន្តរជាតិ

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង​បាន​បិទបញ្ចប់​ជា​ស្ថាពរ​នា​ល្ងាចថ្ងៃទី ១៧ ឧសភា​នេះ ដោយមានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​មហាជន​ពេញ​កីឡដ្ឋាន​ជាតិមរតកតេជោ​តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ សារព័ត៌មាន​អន្តរជាតិ Channelnewsasia ក៏បាន​ចុះផ្សាយពី​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​មួយ​នេះ​ផងដែរ ដោយ​បាន​កោតសរសើរ​ពី​ទឹកចិត្ត​អ្នកគាំទ្រ ទោះជា​មាន​ភ្លៀងធ្លាក់ខ្លាំង​បែបណា ក៏​ពួកគេសុខចិត្តបាំងឆ័ត្រ និង​ពាក់អាវភ្លៀង ដើម្បី​ចូលរួម​ពិធី​បិទស៊ីហ្គេម​នេះ​ផងដែរ។

ក្រុមហ៊ុន​សារព័ត៌មាន​សិង្ហបុរីមួយ​នេះ ក៏បានសង្កត់ធ្ងន់ថា នេះគឺជា​លើកទីមួយ​ដែល​កម្ពុជា​ទទួល​បាន​ការ​រៀបចំព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ហើយ​វា​បាន​បញ្ចប់​ទៅជាមួយ​នឹង​ភាព​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន។

បន្ទាប់ពីការច្រៀងភ្លេងជាតិខ្មែរយ៉ាងរំជើបរំជួល និងការបាញ់កាំជ្រួច ការបង្ហាញភ្លើងដ៏គួរឱ្យចាប់អារម្មណ៍មួយត្រូវបានបន្លឺឡើងដោយសំឡេងគ្រហឹម ខណៈហ្វូង​អ្នក​ទស្សនា​យ៉ាង​កក្រើក​នៅ​លើ​ទីលាន​ ជាមួយភ្លៀង​ស្រិចៗ​បាន​សម្ដែង​ការអបអរ ជាមួយ​ក្បាច់​គុន​ល្បុក្កតោ​ដែល​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួតស៊ីហ្គេម​នៅ​កម្ពុជា។

សូមជម្រាបដែរថា​បន្ទាប់​ពី​បិទ​បញ្ចប់​កីឡា​ស៊ីហ្គេម​​ជា​ផ្លូវ​ការ ដោយ​ពន្លត់ភ្លើង​ស៊ីហ្គេម ទង់​សហព័ន្ធ​កីឡា​ស៊ីហ្គេម​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ថៃ​ដែល​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ក្រោយ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៥៕