កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់​ផ្ទះនៅឆ្នាំ២០​២៥ខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានប្រគល់ទង់សហព័ន្ធ​​កីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀប​ចំធ្វើជា​​ម្ចាស់​​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទង់ស៊ីហ្គេម​នេះ ត្រូវបាន​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈ​​កម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រគល់​ ទៅឲ្យឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ប្រធានគណ​កម្មា​ធិការជាតិអូឡាំពិកថៃ នៅក្នុងពិធី​បិទ​ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ ដែល​​បានប្រារព្ធឡើង នាល្ងាច​​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ស៊ីហ្គេម ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ គ្រោងរៀបចំនៅទីក្រុងនិងខេត្តចំនួន៣ រួមមាន ទីក្រុង​Bang​kok ខេត្តChonburi និង​​ខេត្តSongkhla ។ ហើយកាលបរិចេ្ឆទរៀបចំគឺចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

គួររម្លឹកថា កីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មាន​កីឡាចំនួន៣៧​ប្រ​ភេ​ទ បានដាក់ប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ហើយនេះជាលើកដំបូង​ក្នុង​ប្រវត្តិ​សា​ស្រ្តរ​ប​​ស់​​កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយ​ឈរក្រោមពាក្យ​ស្លោក “កីឡារស់ក្នុងសន្តិភាព” បន្ទាប់ពីខក​ខាន​ជាង​៦០​ឆ្នាំ​​កន្លង​មក៕