គណបក្សជាប់ឆ្នោត៨ គ្រោងចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យថ្មីមួយ

អន្តរជាតិ

នាថ្ងៃទី ១៨ ឧសភានេះ បេក្ខភាពនាយករដ្ឋមន្ត្រីថៃ ភីថា លីមចារើនរ៉ាត់ បានប្រកាសថា គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) របស់លោក នឹងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ​ ដោយមាន​ការ​ចូលរួមពី​គណបក្ស ៧ ផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បក្សសម្ព័ន្ធទាំង ៨ នោះគឺមានដូចជា គណបក្សឆ្ពោះទៅមុខ (Move Forward Party) គណបក្សភឿថៃ គណបក្ស Prachachat គណបក្សសេរី​និយម​ថៃ (Thai Liberal Party) គណបក្ស Thai Sang Thai គណបក្សយុត្តិធម៌ (Fair Party) គណបក្ស Plung Sungkom Mai និងគណបក្ស Pue Thai Rumphlang។

ការចូលរួមពីគណបក្សទាំង ៨នេះ នឹងធ្វើឲ្យពួកគេ​មានអាសនៈសរុប​ចំនួន ៣១៣ អាសនៈ នៅក្នុងចំណោម​សភាតំណាងរាស្ត្រ ដែលមាន ៥០០ អាសនៈសរុប។

លោកភីថា ក៏បានបង្ហើបឱ្យដឹងថា សម្ព័ន្ធកំពុងធ្វើការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីកំណត់ទិសដៅការងារ និងរបៀបវារៈរួមគ្នា ខណៈ MOU មួយនោះគឺ មានគោលបំណងដោះស្រាយវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសថៃ ហើយនឹងត្រូវផ្សព្វផ្សាយដល់សាធារណជននៅថ្ងៃទី ២២ ឧសភាខាងមុខ៕