កំពង់ផែផ្ទាល់ខ្លួនកោះស្តេចរីសត របស់លោកឧកញ៉ា សួរ វីរៈ ត្រូវបានសាងសង់រាល់រាល់ជាស្ថាពរ និងចាប់ផ្តើមបើកដំណើរការអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចអញ្ជើញទៅកម្សាន្ត និងអាចទស្សនាទេសភាពដ៏ស្រស់ត្រកាល នៅជុំវិញកោះស្តេចទាំងមូលបាន។
កោះស្តេច រីសត ជាតំបន់រមណីយដ្ឋាន លក្ខណៈឯកជនដំបូងគេបង្អស់នៅលើកោះឆ្នេរដូង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេច រីសត បានបើកដំណើរការ កាលពីចុងឆ្នាំ២០២១ ខណៈដែលកំពង់ផែផ្ទាល់ខ្លួន សម្រាប់ភ្ញៀវចូលដើរកម្សាន្តដោយថ្មើជើង អាចគយគន់ទេសភាពកោះដ៏ស្រស់ស្អាត ទើបតែសាងសង់រួចរាល់ នៅឆ្នាំ២០២៣នេះ និងជួយបង្កើនទស្សនីយភាព កាន់តែអស្ចារ្យបន្ថែមទៀត។
លក្ខណៈពិសេសរបស់ កោះស្តេច រីសត គឺធ្វើឱ្យភ្ញៀវទេសចរណ៍ មានអារម្មណ៍ស្រស់ស្រាយ និងរូមែនទិក ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃកោះ ឆ្នេរសមុទ្រ កន្លែងគេង ទស្សនាទេសភាពព្រៃភ្នំ លេងហែលទឹក ដើរកម្សាន្តតាមឆ្នេរ ជិះទូក ស្ទូចត្រី គយគន់ថ្ងៃរះ និងគយគន់ថ្ងៃលិច រួមទាំងមានសកម្មភាពសប្បាយៗជាច្រើនទៀត។
សាកសួរព័ត៌មានបន្ថែមអំពីតម្លៃបន្ទប់ ឬកក់បន្ទប់តាមលេខទូរស័ព្ទ៖
-012 577 875 ( Cellcard )
-081 577 875 ( Smart )
-Telegram link : https://t.me/KohSdechResort
-ទីតាំងរីសត ៖ https://bit.ly/3Fdr07l ។