ប្រទេស ២ នៅអាស៊ាន ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំ G7 នៅជប៉ុន

អន្តរជាតិ

កិច្ចប្រជុំកំពូល G7 ដែល​កំពុងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះ​សារនេះបានអញ្ជើញ ៨ ប្រទេសចូលរួម ក្រៅពីសមាជិកដើម ៧ប្រទេសរាប់ទាំងខ្លួនឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី BBC បានបង្ហាញថា កិច្ចប្រជុំមួយនោះ ក្រៅពីជប៉ុន អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អ៊ីតាលី និងសហភាពអឺរ៉ុប ម្ចាស់ផ្ទះ​ក៏បានអញ្ជើញភ្ញៀវ ៨ ប្រទេសទៀត​ដូចជា អូស្ត្រាលី ឥណ្ឌា ប្រេស៊ីល កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូណេស៊ី កូម៉ូរ៉ូ (តំណាងឱ្យសហភាពអាហ្រ្វិក) និងកោះឃុក (តំណាងឱ្យវេទិកាប្រជុំកោះប៉ាស៊ីហ្វិក)។

គួររំលឹកដែរថា រយៈពេល ១៨ខែចុងក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាន​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស ១៦ជើង រួមទាំងប្រទេសឥណ្ឌា អាហ្រ្វិក និងអាស៊ីអាគ្នេយ៍ ដើម្បីបញ្ជាក់ដល់តំបន់ទាំងនេះថា មានជម្រើសជំនួសលុយ និងអំណាចរបស់ចិន និងរុស្ស៊ី។

សូមជម្រាបដែរថា បញ្ជីភ្ញៀវដែលត្រូវបានអញ្ជើញមកទីក្រុងហ៊ីរ៉ូស៊ីម៉ា បានឆ្លុះបញ្ចាំងពីការញ៉ែញ៉ងប្រទេសទាំងនេះ ដើម្បីទាក់ទាញអ្វីដែលមនុស្សជាច្រើនហៅថា “សកលខាងត្បូង” ដែលជាពាក្យប្រើសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ដែលសុទ្ធតែមានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចស្មុគស្មាញជាមួយរុស្ស៊ី និងចិន៕