ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G7 សមាជិកទាំងអស់បានឯកភាពគ្នា លើការកំណត់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៅលើប្រទេសរុស្ស៊ី ដែលនោះគឺជាការហាមឃាត់ការនាំចេញត្បូងពេជ្រ។ នេះបើតាមការចុះផ្សាយពី BBC។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពដដែលបន្ថែមថា ឧស្សាហកម្មត្បូងពេជ្ររុស្ស៊ី ធ្លាប់មានតម្លៃរហូតដល់ ៤ពាន់លានដុល្លារ សម្រាប់ការនាំចេញកាលពីឆ្នាំ ២០២១។
ដោយឡែក អាមេរិក និងអឺរ៉ុបធ្លាប់បានប្រកាសដែរថា នឹងរួមចំណែកហាមឃាត់ការនាំចេញត្បូងពេជ្រ គ្រឿងសមុទ្រ និងស្រាវូដការបស់រុស្ស៊ីកាលពីឆ្នាំទៅ ខណៈអង់គ្លេសសន្យាថា នឹងកាត់បន្ថយការនាំទំនិញពីរុស្ស៊ី។
ក្រៅពីត្បូងពេជ្រ ការនាំចូលទង់ដែង អាលុយមីញ៉ូម និងនីកែលពីរុស្ស៊ី ក៏នឹងត្រូវបានរារាំងផងដែរ ក្រោមច្បាប់ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ៕