មកដឹងតម្លៃដីនៅខណ្ឌចំនួន៩ វាយតម្លៃដោយក្រុមហ៊ុនអចលនទ្រព្យយក្ស របស់ឧកញ៉ា គីម ហ៊ាង

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុន​ KW Cambodia (Keller Williams Cambodia) ដែល​មាន​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ជា​ប្រធាន ​​និង​ជាក្រុមហ៊ុន​អចលនទ្រព្យយក្ស​មួយ​​ មាន​ប្រភពដើម​មក​ពី​សហរដ្ឋអាមេរិក ​បាន​បង្ហាញ​ពី​តម្លៃ​ដី​ជា​មធ្យម​នៅ​ក្នុង​រាជធានីភ្នំពេញ ​​តាម​សង្កាត់​នីមួយៗ សម្រាប់​ខណ្ឌ​ចំនួន ៩​ គឺ​ខណ្ឌ​​ចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ និង​ខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្រាតម្លៃដីជាមធ្យម​នៅ​រាជធានីភ្នំពេញ នៃខណ្ឌចំនួន៩នេះ ​​គឺ​​​វាយ​តម្លៃ​ដោយ​ក្រុមហ៊ុន​ជំនាញ​ផ្នែក​​អចលនទ្រព្យ​របស់​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ផ្ទាល់ ដែល​យោង​តាម​ទិន្នន័យ​ពី​ឆមាសទី១ ឆ្នាំ២០២២។ ​​ចង់​ដឹង​តម្លៃ​ដី​នៃខណ្ឌទាំង៩ ខុសប្លែកគ្នា​យ៉ាង​ណា​នោះ សូម​ទស្សនា​ខាង​ក្រោម៖

ក្រុមហ៊ុន KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។

សូមជម្រាបថាបច្ចុប្បន្ន KW ​ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាវិស័យ​អចលនទ្រព្យ​ដ៏ទាន់សម័យ​ជាងគេ ធំជាងគេ ដែលប្រើលុយ​ដល់ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​​លើ​វិស័យ​អចលនទ្រព្យ។ ការ​ពង្រីក​សក្តានុពល​របស់​ក្រុមហ៊ុន KW នេះ ​​គឺ​លក្ខណៈ​សកលលោក​ ហើយ​បច្ចុប្បន្ន​នេះ​បាន​បើក​ដល់ ៥២​ប្រទេស​​​រួច​ហើយ ​ក្នុង​ ៥​ទ្វីប៕