រុស្ស៊ី និងចិន នាំគ្នាថ្កោលទោសចំពោះការចោទប្រកាន់ពីក្រុម G7

អន្តរជាតិ

កិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅប្រទេសជប៉ុន បានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ខណៈ​ក្នុង​កិច្ចប្រជុំមួយនោះ ក្រុមប្រទេសប្រជាធិបតេយ្យ​ទាំង ៧ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និង​ចោទចិនថា កំពុង​បង្កបញ្ហាដល់សេដ្ឋកិច្ចសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា ចិន​និង​រុស្ស៊ីមិនបានឱបដៃ មើលសម្ព័ន្ធមិត្តលោក​ខាងលិច​វាយប្រហារ​មកលើ​ពួកគេ​ឡើយ ពោល​គឺ​បានចេញ​ថ្កោលទោស​ចំពោះក្រុម G7 វិញ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បាន​និយាយ​ចំៗ​ថា ក្រុម G7 កំពុង​ឈ្លក់វង្វេងនឹង​ “ភាពអស្ចារ្យ​របស់ខ្លួនឯង” និង​កំពុង​ព្យាយាម​រារាំងដល់​កិច្ចសហប្រតិបត្តិការណ៍​រវាងចិន និង​រុស្ស៊ី។

ដោយឡែក ក្រសួងការបរទេសចិនវិញ​ក៏បាន​ថ្កោលទោស​ចំពោះ​មេដឹកនាំ G7 ទាំងនោះ​ថា កំពុង​ធ្វើ​ឲ្យប៉ះពាល់​ដល់​សន្តិភាពពិភពលោក និង​សង្កត់ធ្ងន់ថា ក្រុមមួយនេះ​ត្រូវតែ​ពិចារណា​លើ​អាកប្បកិរិយា និង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រដើរ​ជាបន្ទាន់៕