ឧកញ៉ា លឹម ស្នេហ៍គំនិត ក្លាយជាសមាជិកថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា លឹម ស្នេហ៍គំនិត ស្ថាបនិកក្រុមហ៊ុន ហេងគង់ ២៨៨ (Hengkong 288) បាន​ក្លាយ​ជា​សមាជិក​ថ្មី​​​ នៃ​សភាពាណិជ្ជកម្ម​​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាស​​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ហេងគង់ ២៨៨ ជាក្រុមហ៊ុន​ទិញ​ លក់​ អង្ករ និង​គ្រឿង​ទេស ​ហើយ​ក្រុមហ៊ុន​នេះ​មាន​ផ្សារ​មួយ​ឈ្មោះ​ថា ផ្សារ ហេងគង់ ២៨៨ ​​ដែល​មាន​អាសយដ្ឋាន​នៅ​ផ្លូវ​ព្រៃស ភូមិថ្មី សង្កាត់​ដង្កោ រាជធានីភ្នំពេញ។ លោក លឹម ស្នេហ៍គំនិត ដែលជាសហគ្រិនវ័យក្មេងមួយរូប​នៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៕