សម្រាប់គ្រួសារថ្មីថ្មោង ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ហើយ និងមានក្តីស្រមៃចង់បានផ្ទះមួយសមរម្យ ដើម្បីកសាងគ្រួសារតូចមួយដ៏កក់ក្តៅនោះ គឺអាចរកបាននៅ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដោយផ្ទះមានតម្លៃតែជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ។
បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រភេទលំនៅឋាន សម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅជិតរមណីយដ្ឋានកៀនស្វាយក្រៅ ធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។
អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី ខេអេស រ៉េស៊ីដេន មានរបងមុខផ្ទះ មុខផ្ទះធំទូលាយ ផ្លូវក្នុងបុរីធំទូលាយ និងសាងសង់ផ្ទះរួចរាល់ ១០០% ហើយ ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចកាន់សោរចូលរស់នៅបានតែម្ដង។ ចំពោះតម្លៃមានចាប់ពីជាង ៤ម៉ឺនដុល្លារឡើង ក្នុងនោះអតិថិជនមានប្រាក់កក់ ឬបង់ដំបូងចាប់ពី ១០%, ២០% , ៣០% ឬបង់រំលស់សុទ្ធក៏បាន ដោយបង់ត្រឹមតែជាង ៣០០ដុល្លារប្រចាំខែ នឹងអាចចូលរស់នៅបាន។ លក្ខខណ្ឌងាយស្រួលបែបនេះ មានតែនៅ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) តែប៉ុណ្ណោះ។
បុរី ខេអេស រ៉េស៊ីដេន ជាគម្រោងអភិវឌ្ឍន៍ដោយ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្នុងគម្រោងបុរី មានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ ក្នុងគម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ៕