ស្ថាបនិក Amazon ភ្ជាប់ពាក្យជាមួយមិត្តស្រី លើនាវាផ្ទាល់ខ្លួនតម្លៃ ៥០០លានដុល្លារ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋីអាមេរិក Jeff Bezos បានធ្វើពិធីភ្ជាប់ពាក្យ​ដ៏​ធំសំបើមជាមួយ​មិត្តស្រី Lauren Sacnchez ខណៈពិធីមួយនេះធ្វើឡើងនៅ​លើ​នាវាផ្ទាល់ខ្លួន​តម្លៃ ៥០០លានដុល្លារ ដែល​មហាសេដ្ឋីអាមេរិក​ទើបនឹង​ទិញថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Page Six បានឲ្យដឹងថា ក្រោយពី​មាន​ពាក្យចចាមអារ៉ាម​ជាច្រើនខែ ទីបំផុត​គូស្នេហ៍មួយគូនេះ សម្រេច​រឹតចំណងស្នេហ៍កាន់តែ​ខ្លាំងជាងមុនបន្ថែមទៀត បន្ទាប់ពី​ទាក់ទងគ្នាកាលពីឆ្នាំ ២០១៨។

គួររំលឹកដែរថា ព័ត៌មានអំពីគូស្នេហ៍មួយគូនេះចាប់ផ្ដើមសាយភាយកាលពីឆ្នាំ ២០១៩ ប៉ុន្តែ​មិនទាន់​ផ្ទុះខ្លាំង ដោយសារ​គ្រានោះ​ស្ថាបនិក Amazon ត្រូវ​រង់ចាំ​ការសម្រេចជាផ្លូវការ ពីការលែងលះជាមួយអតីតភរិយា MacKenzie Scott ជាមុនសិន។

ក្រោយលែងលះគ្នាជាផ្លូវការ លោក Jeff បាន​បង្ហាញមុខគូសង្សារថ្មី​ជា​សាធារណៈ ដូចជាចូលរួម​កម្មវិធីធំៗ ចេញដំណើរកម្សាន្តរួមគ្នាជាដើម៕