ទិញផ្ទះវីឡានៅបុរីមួយកន្លែងនេះ មានឱកាសឈ្នះរង្វាន់រថយន្តតម្លៃជាង ៣០ម៉ឺនដុល្លារ និងដំណើរកម្សាន្តទៅសហរដ្ឋអាមេរិក free

អាជីវកម្ម

កាន់តែពិសេសសម្រាប់ខែឧសភានេះ បុរី វិមានសំណាង បានរៀបចំនូវប្រម៉ូសិនពិសេស និងអស្ចារ្យ​ជូន​អតិថិជន​ព្រម​ទាំង​អាច​មានឱកាស​ឈ្នះ​រង្វាន់ធំ​រថយន្ត Lexus LX 600 សេរីឆ្នាំ២០២២ ដែល​មាន​តម្លៃ​ជាង ៣០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ព្រមទាំងកញ្ចប់ដំណើរកម្សាន្តទៅសហរដ្ឋអាមេរិច ចំនួនមួយសប្តាហ៍ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកបុរី វិមានសំណាង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា៖ គ្រប់អតិថិជន ឬក៏ភ្នាក់ងារជួយលក់របស់បុរី វិមានសំណាង ដែលបានរួមចំណែកលក់ និងបានទិញផ្ទះវីឡាពីបុរី នឹងទទួលបាន ការផ្ដល់ជូនប្រូម៉ូសិនដ៏ពិសេសនេះ។ ហើយចំពោះដំណើរកម្សាន្តទៅសហរដ្ឋអាមេរិច ចាប់ផ្ដើមនៅក្នុងខែកុម្ភៈ ដើមឆ្នាំក្រោយ ហើយខាងក្រុមហ៊ុននឹងរៀបជាកញ្ចប់តែម្ដង ពោលគឺតាំងពីការធានា ថ្លៃសំបុត្រធ្វើដំណើរ ថ្លៃអាហារ ស្នាក់នៅ ជូនដើរលេងនៅទឹកដីសហរដ្ឋអាមេរិច មួយកំប្លេតែម្ដង។

កាន់តែពិសេសអស្ចារ្យជាងនេះទៀតនោះ អំឡុងកម្មវិធី​ប្រម៉ូសិនពិសេស​​នេះ​ រាល់ការ​ទិញ​គ្រប់ប្រភេទ​វីឡា របស់​បុរី វិមានសំណាង ​ អតិថិជននឹងទទួលបាន​ការ​ថែម​ជូន​នូវ​ប្រព័ន្ធស្មាតហូមដែលមានដូចជា៖ ប្រព័ន្ធបិទបើកទ្វាររបងស្វ័យប្រវត្តិ, ប្រព័ន្ធបិទបើកភ្លើង​ស្វ័យប្រវត្តិ, ប្រព័ន្ធបិទបើក​វាំងននស្វ័យប្រវត្តិ, ប្រព័ន្ធសម្លេងជូនដំណឹងគ្រប់បន្ទប់ ប្រព័ន្ធបញ្ជាទូរទស្សន៍ Speaker និង​ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

សន្លឹកឆ្នោតផ្សងសំណាង រថយន្តប្រណីត Lexus LX 600 តម្លៃជាង ៣០ មុឺនដុល្លារនេះ នឹងចាប់អនុវត្តន៍ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ។ បញ្ជាក់ ប្រម៉ូសិននេះ សម្រាប់តែ៥វីឡាដំបូងតែប៉ុណ្ណោះ!

-សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 095 96 2000
-Email: [email protected]
-ទីតាំងបុរី៖ https://bit.ly/3rBzGAQ

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និង​ព្រែក​ធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕