នៅលើវិថីឆ្ពោះទៅតំណែងនាយករដ្ឋមន្ត្រី លោក ភីថា កំពុងផុងខ្លួនជាមួយរឿងក្ដីក្ដាំ

អន្តរជាតិ

លោក ភីថា លីមចារើនរ៉ាត់ កំពុង​ប្រឈម​នឹង​បញ្ហាក្ដីក្ដាំ​មួយ​ចំនួន ដែលអាចនឹង​ប៉ះពាល់​ដល់​តំណែង​នាយករដ្ឋមន្ត្រី ដែល​ខ្វះតែបន្តិចទៀតប៉ុណ្ណោះ លោក​នឹងឈោង​យកវាបាន ខណៈ​បច្ចុប្បន្ន​រឿងក្ដី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bangkokpost បានឲ្យដឹងថា គណៈកម្មការ​កំពុង​ពិនិត្យ​លើ​ញត្តិ​ដែល​ដាក់​ដោយ​លោក Ruangkrai Leekitwattana សមាជិក​សភា​គណបក្ស Palang Pracharath (PPRP) ដែល​បាន​រាយការណ៍​ពី​លោក ភីថា ទៅកាន់ទីភ្នាក់ងារស្ទង់មតិ ចំពោះការខកខានក្នុងការប្រកាសកម្មសិទ្ធិភាគហ៊ុនចំនួន ៤២ ០០០ របស់គាត់នៅក្នុងក្រុមហ៊ុន iTV ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះបញ្ជីនៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) មុនពេលគាត់ចូលកាន់តំណែងជាសមាជិកសភានៅឆ្នាំ ២០១៩។

ញត្តិមួយនោះក៏បានចោទជាសំណួរថា តើការចុះឈ្មោះបេក្ខជនតំណាងរាស្រ្តរបស់ MFP នៅគ្រប់មណ្ឌលបោះឆ្នោតទាំង ៤០០ ក៏អាចប្រកាសថាគ្មានសុពលភាព ប្រសិនបើលោក ភីថា ដែលបានយល់ព្រមលើការចុះឈ្មោះរបស់ពួកគេត្រូវបានដកហូតសិទ្ធិ ដោយសារ​បញ្ហាភាគហ៊ុន iTV។

យ៉ាងណា លោក ភីថា បានប្រកាសថា លោកមិនបានគ្រប់គ្រង​លើ​ចំណែកភាគហ៊ុនណាឡើយ ដោយភាគហ៊ុនទាំងនោះគឺជាការផ្ទេរទ្រព្យសម្បត្តិ​ពីឪពុករបស់លោក​ប៉ុណ្ណោះ ហើយ​វា​ស្ថិត​នៅក្រោម​ឈ្មោះ​របស់លោក ដោយសារការតែងតាំងជា​ប្រធានក្រុមហ៊ុន​បន្តពីឪពុកប៉ុណ្ណោះ។ លោក​ ភីថា ក៏បាន​ពន្យល់​ពី​បញ្ហា​មួយនេះ ​ដល់​ស្ថាប័ន​បោះឆ្នោត​មុន​ពេល​លោក​ស្បថ​ចូល​កាន់​តំណែងផងដែរ។

គួរជម្រាបដែរថា ច្បាប់ធម្មនុញ្ញរបស់ថៃ មិនអនុញ្ញាតិឲ្យម្ចាស់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ​ណា ក្លាយជានាយករដ្ឋមន្ត្រីឡើយ ប៉ុន្តែ EC បានបង្ហើបដែរថា មាត្រា ៦១ នៃច្បាប់ចែងថា EC អាចដកចេញបានតែបុគ្គលជាបេក្ខជនតំណាងរាស្រ្តប៉ុណ្ណោះ មុនពេលការបោះឆ្នោតបញ្ចប់។

ដូច្នេះមានន័យថា ពេលនេះការបោះឆ្នោតបានបញ្ចប់ហើយ EC មិនមានមូលដ្ឋានផ្លូវច្បាប់ក្នុងការដកបេក្ខភាព ឬតំណាងរាស្រ្តជាប់ឆ្នោតនោះទេ។

ម្យ៉ាងទៀត មាត្រា ៨២ នៃរដ្ឋធម្មនុញ្ញចែងថា EC អាចដកអ្នកណាម្នាក់ចេញពីឋានៈជាសមាជិកសភាបាន លុះត្រាតែសំណុំរឿងរបស់ពួកគេត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញសម្រាប់សេចក្តីសម្រេច។

ប៉ុន្តែ ដោយសារលោក ភីថា មិនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាសមាជិកសភា បន្ទាប់ពីការបោះឆ្នោតចុងក្រោយនេះ ដូច្នេះគណៈកម្មការត្រូវតែរង់ចាំរហូតដល់មានការបញ្ជាក់ពីលោក ភីថា មុនពេលអាចអនុវត្តផ្នែកនេះបាន៕