រថយន្តVinFast នាំចេញទៅអាមេរិក ត្រូវប្រមូលចូលឃ្លាំងវិញទាំងអស់ ដោយសារមានហានិភ័យ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បាន​កំពុង​ប្រមែប្រមូលរថយន្ត​របស់ពួកគេ​ដែល​បាន​បញ្ចូនទៅកាន់​សហរដ្ឋអាមេរិក​នាពេលកន្លង ចូលមកឃ្លាំងវិញទាំងអស់ ដោយសារ​ទទួលបាន​ការ​ព្រមាន​ពី​រដ្ឋបាលសុវត្ថិភាពចរាចរណ៍​ផ្លូវជាតិ​របស់​សហរដ្ឋអាមេរិក ហៅកាត់ NHTS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា NHTS បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុន VinFast កំពុងប្រមូលរថយន្តម៉ូដែល 999 VF8 ដោយសារតែមានកំហុសបច្ចេកទេស ដែលរារាំងព័ត៌មានសុវត្ថិភាពសំខាន់ៗពីការបង្ហាញនៅលើអេក្រង់រថយន្ត។

គួររំលឹកដែរថា ក្រុមហ៊ុន VinFast បាននាំចេញរថយន្តប្រភេទ VF8 ទៅកាន់សហរដ្ឋអាមេរិក​ ចំនួន ២ជើង ដែលសរុបប្រមាណ ២ ០៩៧គ្រឿង។

សូមជម្រាបដែរថា ក្រុមហ៊ុន VinFast ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ ចាប់ផ្ដើមលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅទីក្រុង California នាឆ្នាំនេះ ហើយមកទល់បច្ចុប្បន្ន ពួកគេ​បាន​នាំចេញ​រថយន្តអគ្គិសនី​ មកកាន់សហរដ្ឋអាមេរិក​សរុប​ប្រមាណ ២ ៩០៧ គ្រឿងហើយ៕