អ្នកឧកញ៉ាដើមកំណើតចិនម្នាក់ ឧបត្ថម្ភថវិកា ៧០ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន​ព្រីនស៍​ ហូលឌីងគ្រុប ឧបត្ថម្ភថវិកាចំនួន ៧០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប័ណ្ណថ្លែងអំណរគុណចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

អ្នកឧកញ៉ា ចេន ហ្សុី គឺជាពាណិជ្ជករដើមកំណើតចិន ហើយទទួលបានសញ្ជាតិខ្មែរនាពេលកន្លងទៅ។ ជានិច្ចកាលអ្នកឧកញ៉ាតែងតាំងចេញមុខចូលរួមជួយឧបត្ថម្ភជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលជួបគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដូចភ្លៀងរលឹម៕