នាវាទេសចរណ៍ គឺរចនាឡើងដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ ដើម្បីទទួលបាននូវវិស្សមកាលដ៏អស្ចារ្យ នៅលើសមុទ្រដ៏ធំល្វឹងល្វើយ ខណៈការសាងសង់នាវាទេសចរណ៍នីមួយៗក៏ចំណាយអស់មិនតិចនោះដែរ ដ្បិតក្រុមហ៊ុននីមួយៗសុទ្ធតែចង់ផ្ដល់ឲ្យភ្ញៀវទទួលបានបទពិសោធន៍ដ៏សំបូរបែប និងមិនបំភ្លេចមិនបានចំពោះដំណើរកម្សាន្តរបស់ពួកគេ។
យោងតាមការចុះផ្សាយពី TheRichest បានបង្ហាញឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ នេះ មានក្រុមហ៊ុននាវាទេសចរណ៍ ៨ ដែលមាននាវាទេសចរណ៍ថ្លៃបំផុតលើលោក ហើយក្រុមហ៊ុននីមួយៗសុទ្ធតែចំណាយលុយអស់ខ្ទង់ពាន់លានដុល្លារ ដើម្បីសាងសង់វាឡើង។
ដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍ប្លែកអារម្មណ៍ ក្រុមហ៊ុនទាំងនោះបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ និងផ្ដល់ជូននូវការកម្សាន្តប្លែកៗ រាប់បញ្ចូលទាំងការសម្ដែងពីតារាល្បីៗ ដែលធ្វើឲ្យកប៉ាល់ទាំងនេះ ប្រៀបដូចជារមណីយដ្ឋានបណ្តែតទឹក ដែលផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវ នៅពេលពួកគេធ្វើដំណើរជាមួយនាវាទាំងនោះ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនាវាទេសចរណ៍ទាំង ៨ ដែលចំណាយការសាងសង់ថ្លៃបំផុតលើលោក៖
8/ Quantum Of The Seas ចំណាយអស់ប្រហែល ១,១ពាន់លានដុល្លារ សម្រាប់ការសាងសង់
7/ Norwegian Epic ចំណាយអស់ប្រហែល ១,២ពាន់លានដុល្លារ សម្រាប់ការសាងសង់
6/ MSC World Europa ចំណាយអស់ប្រហែល ១,២៥ពាន់លានដុល្លារ សម្រាប់ការសាងសង់
5/ The Wonder Of The Seas ចំណាយអស់ប្រហែល ១,៣៥ពាន់លានដុល្លារ សម្រាប់ការសាងសង់
5/ Symphony Of The Seas ចំណាយអស់ប្រហែល ១,៣៥ពាន់លានដុល្លារ សម្រាប់ការសាងសង់
5/ Harmony Of The Seas ចំណាយអស់ប្រហែល ១,៣៥ពាន់លានដុល្លារ សម្រាប់ការសាងសង់
2/ Oasis Of The Seas ចំណាយអស់ប្រហែល ១,៤ពាន់លានដុល្លារ សម្រាប់ការសាងសង់
1/ The Allure Of The Seas ចំណាយអស់ប្រហែល ១,៥ពាន់លានដុល្លារ សម្រាប់ការសាងសង់៕