ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន សម្លឹងចង់បោះទុនវិនិយោគរាប់លានដុល្លារ នៅថៃ

អន្តរជាតិ

យោងតាមអាជ្ញាធរឧស្សាហកម្មរបស់ថៃ (IEAT) បាននិយាយថា ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងចំនួន ៥ កំពុងមានបំណងចង់ចាប់ផ្តើមគម្រោងវិនិយោគថ្មីៗ នៅក្នុងប្រទេសថៃ ដោយរាប់ចាប់តាំងពីអាជីវកម្មរថយន្តអគ្គិសនី រហូតដល់ការសាងសង់អគារឧស្សាកម្មថ្មី ផងដែរ ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Veeris Ammarapala ទេសាភិបាលរបស់ IEAT បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយកប្រតិបតិ្តរបស់ក្រុមហ៊ុនធំៗទាំងនោះថា ក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងបែកចែកទឹកប្រាក់ប្រហែល ៧ពាន់លានបាត (២០២លានដុល្លារ) សម្រាប់គម្រោងធំៗជាច្រើន នាពេលអនាគត ។

មិនតែប៉ុណ្ណោះ លោក Ammarapala បានបន្តទៀតថា ៖ ” ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងចំនួន ៤ ចាប់អារម្មណ៍ទៅលើអាជីវកម្មរថយន្តអគ្គិសនី គ្រឿងបន្លាស់សម្រាប់រថយន្ត និងការផលិតឧបករណ៍វេជ្ជសាស្រ្ត ហើយសម្រាប់តម្លៃនៃគម្រោងទាំងនេះ ត្រូវបានប៉ានប្រមាណថាមានចំនួន ២ពាន់លានបាត “​។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនមួយទៀត ចង់បង្កើតភាពជាដៃគូបណ្តាក់ទុនរួមគ្នា ជាមួយ IEAT ដើម្បីសាងសង់តំបន់ឧស្សាហកម្មថ្មីមួយ ខណ:គម្រោងដ៏ធំមួយនេះ នឹងត្រូវការទឹកប្រាក់វិនិយោគដល់ទៅ ៥ពាន់លានបាត ដើម្បីអភិវឌ្ឍ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូងភាគច្រើន ចង់វិនិយោគនៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ថៃ ស្របពេលរដ្ឋាភិបាល ចង់ប្រែក្លាយ EEC ដែលផ្នែកខ្លាះជាប់ខេត្ត Chon Buri, Rayong និង Chachoengsao ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ នាពេលអនាគត ៕