នាថ្ងៃទី ២៦ ឧសភានេះ នាវាស្រាវជ្រាវចិនមួយ និងនាវាអមដំណើរចំនួន ៥ ទៀតប្រកែកមិនព្រមចាកចេញ ពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម (EEZ) បើទោះជាអាជ្ញាធរវៀតណាមព្រមានឲ្យមានការចាកចេញជាបន្ទាន់ក្ដី។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា នាវាចិនទាំងនោះគឺកំពុងចតនៅក្បែរនឹងអណ្ដូងឧស្ម័ន ដែលគ្រប់គ្រងដោយរុស្ស៊ីនៅសមុទ្រចិនខាងត្បូង។
នាវាស្រាវជ្រាវចិនដែលមានឈ្មោះថា Xiang Yang Hong 10 បានចាប់ផ្ដើមប្រតិបត្តិការនៅតំបន់ EEZ របស់វៀតណាមកាលពីថ្ងៃទី ០៧ ឧសភា ខណៈលោក Ray Powell អ្នកដឹកនាំគម្រោង Myoushou ប្រចាំសកលវិទ្យាល័យ Standford University នៅសមុទ្រចិនខាងត្បូងអះអាងថា នេះគឺជាការលុកលុយធំបំផុតតាំងពីឆ្នាំ ២០១៩។
នៅក្រោមច្បាប់អន្តរជាតិ កប៉ាល់ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់តំបន់ EEZ របស់ប្រទេសផ្សេងៗ ប៉ុន្តែប្រតិបត្តិការរបស់ចិនត្រូវបានចាត់ទុកថាជា អរិភាពដោយវៀតណាម និងប្រទេសដទៃទៀតដែលមានការទាមទារនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ៕