ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ ឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ ឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ​នេះ​ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទៀ វិចិត្រ ជាអ្នកជំនួញ​ដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុត​​មួយ​រូប នៅក្នុងទឹកដី​​ខេត្តព្រះសីហនុ និង​ខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥។ លោក​ ជាកូនបង្កើត​របស់​លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជាក្មួយសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ឧកញ៉ា ទៀ វិចិត្រ បច្ចុប្បន្នជាអគ្គនាយក​ក្រុមហ៊ុន​ទូកល្បឿនលឿន GTVC Speedboat Cambodia ​និង​ជា​ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន​ទេសចរណ៍​ជលយាន ខេត្តព្រះសីហនុ ផងដែរ៕