ក្រុមហ៊ុនសារព័ត៌មានល្បី The New York Times កោតសរសើរពីការតស៊ូដ៏មុតមាំរបស់កីឡាការិនី ប៊ូ សំណាង

អន្តរជាតិ

កីឡាការិនី​ ប៊ូ សំណាង បានធ្វើឲ្យមហាជនមិនថានៅប្រទេសកម្ពុជា និងទូទាំងសកលលោក មានការ​ត្រេកអរ​សាទរ​ជាមួយកញ្ញាជាខ្លាំង បើទោះជា​កញ្ញា​រត់​បញ្ចប់ទី​ចុងក្រោយ​គេ សម្រាប់វិញ្ញាសារ​រត់ចំងាយ ៥ ០០០ ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ សារព័ត៌មានដ៏​ល្បី​លំដាប់ពិភពលោកគឺ The New York Times ក៏បាន​ចុះផ្សាយ​កោតសរសើរ​កញ្ញា​ផងដែរ ដោយ​បាន​ចុះផ្សាយ និងដាក់ចំណងជើង​ថា “​កីឡាការិនីម្នាក់នេះ​រត់​បញ្ចប់ទីចុងក្រោយគេ ប៉ុន្តែការតស៊ូរបស់នាង​យកឈ្នះទឹកចិត្ត​ប្រជាជន​ទូទាំងប្រទេស”។

សារព័ត៌មានអាមេរិកាំងមួយនេះ​ថែមទាំងបញ្ជាក់ទៀតថា យុវតីវ័យ ២០ឆ្នាំ មានសភាពហត់នឿយ​ខ្លាំង ដោយសារ​សម្ពាធឈាមទាប គួបផ្សំនឹងអាកាសធាតុ​ភ្លៀង ផ្គរ ខ្យល់​កន្ទ្រាក់ផង ប៉ុន្តែ​កញ្ញានៅតែពុះពារ​រត់បញ្ចប់ទី​ឲ្យខាងតែបាន បើទោះជា​ទីលានប្រណាំង​នៅសល់​តែ​កញ្ញា​ម្នាក់​ក៏ដោយ។

“ខ្ញុំដឹងថា ខ្ញុំមិនអាចឈ្នះទេ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនត្រូវបញ្ឈប់វាត្រឹមនេះទេ”។ នេះ​បើតាមសម្ដី​របស់កញ្ញា ប៊ូ សំណាង បានផ្ដល់​បទសម្ភាសន៍ទៅកាន់​សារព័ត៌មាន។

គួររំលឹកដែរថា បន្ទាប់ពី​បំពេញតួនាទីជាកីឡាការិនី​តំណាងកម្ពុជា កញ្ញា ប៊ូ សំណាង​ក៏ទទួល​បាន​ការ​កោតសរសើរ​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី​ជាសាធារណៈ និង​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ១០ ០០០ ដុល្លារផងដែរ៕