ឧកញ៉ាមួយរូប ទទួលបានការតែងតាំងជា «អនុរដ្ឋលេខាធិការ» ក្រសួងមហាផ្ទៃ

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​ លោក​​ឧកញ៉ា អៀង ចន្ថា ជា «អនុរដ្ឋលេខាធិការ» ក្រសួង​មហាផ្ទៃ​ ​​​​​​​កាលពី​​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣​ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត​ អៀង ចន្ថា ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អគ្គនាយក​ក្រុមហ៊ុន ផែស្ងួត អូលែរ វើលវ៉ាយដ៏ (Olair Dry Port Worldwide Co., Ltd)។ ​​​តាមរយៈ​ការ​ចូល​រួម​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ជា​ច្រើន ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ លោក​ត្រូវ​បាន​​ព្រះមហាក្សត្រ ប្រោស​ព្រះរាជប្រទាន​​​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០១៥។ លោក​ឧកញ៉ា​បណ្ឌិត​ អៀង ចន្ថា​​​ ក៏​មាន​តួនាទី​ជា ​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផងដែរ៕