គណបក្សកាន់អំណាចកូរ៉េខាងជើង នឹងបើកកិច្ចប្រជុំពិនិត្យគោលនយោបាយសេដ្ឋកិច្ចឡើងវិញ

អន្តរជាតិ

គណបក្សកាន់អំណាចកូរ៉េខាងជើង នឹងចាប់ផ្ដើម​បើកកិច្ចប្រជុំជាន់ខ្ពស់​នាខែមិថុនាខាងមុខ ដើម្បីត្រួតពិនិត្យ​លើ​គោលនយោបាយសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយពី​កាសែតរដ្ឋ​ KCNA នាថ្ងៃទី ២៩ ឧសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះមានសេដ្ឋកិច្ចដ៏ផុយស្រួយ ហើយរដ្ឋាភិបាលរបស់ខ្លួន ត្រូវបានគេរិះគន់ជាយូរមកហើយ សម្រាប់ការផ្តល់អាទិភាពដល់យោធា និងកម្មវិធីអាវុធនុយក្លេអ៊ែរ ជាជាងការផ្តល់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន។

កិច្ចប្រជុំនាពេលខាងមុខនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) នឹងវាយតម្លៃពីរបៀបដែលផែនការសេដ្ឋកិច្ចជាតិ ត្រូវបានអនុវត្តនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ហើយក៏នឹងពិភាក្សាអំពី “បញ្ហាគោលនយោបាយដែលមានសារសំខាន់ក្នុងការអភិវឌ្ឍន៍បដិវត្តន៍របស់យើង” ផងដែរ។

សូមជម្រាបដែរថា WPK ធ្លាប់បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់របស់គណបក្សនៅក្នុងខែកុម្ភៈម្ដង ដើម្បីដោះស្រាយបញ្ហាកង្វះស្បៀងអាហារ និងបញ្ហាកសិកម្មជាពិសេស ខណៈនៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំគីម ជុងអ៊ុន បានជំរុញមន្ត្រីឱ្យធានាថា គោលដៅផលិតកម្មគ្រាប់ធញ្ញជាតិត្រូវតែសម្រេចបានតាមផែនការ ឲ្យខាងតែបាន៕