រុស្ស៊ីព្រមានលោកខាងលិចថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ អាចនឹងរំសាយចោល

អន្តរជាតិ

កាលពីថ្ងៃទី ២៩ ឧសភាកន្លងទៅ រុស្ស៊ីបាន​អះអាងថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​ អាចនឹងលែងដំណើរការ​បានទៀត លុះត្រាតែ​អង្គការសហប្រជាជាតិ​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​ក្រុងមូស្គូ ឈូសឆាយ​នូវ​ឧបសគ្គ​រារាំង​ដល់​ការ​នាំចេញ​ទំនិញ​របស់​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​បើសិនជាអ្វីៗនៅតែបែបនេះ នោះថ្ងៃមុខពួកយើងនឹងចាត់វិធានការ ដោយចាត់ទុកវា (កិច្ចព្រមព្រៀង) លែងដំណើរការតទៀត”។ នេះបើតាមសម្ដី​របស់​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយ។

គួររំលឹកដែរថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីខែកក្កដាឆ្នាំមុន តម្រូវឱ្យអង្គការសហប្រជាជាតិជួយរុស្ស៊ី យកឈ្នះលើឧបសគ្គនានា ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនសម្រាប់រយៈពេលបីឆ្នាំ ប៉ុន្តែមកទល់ពេលនេះ​រុស្ស៊ីនៅមិនទាន់ទទួលបាន​ការ​ឆ្លើយតបអ្វីនៅឡើយ។

ក្នុងខែនេះ ទីក្រុងមូស្គូបានយល់ព្រមដោយស្ទាក់ស្ទើរ ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសម្រាប់រយៈពេលពីរខែបន្ថែមទៀត រហូតដល់ថ្ងៃទី ១៧ ខែកក្កដា ប៉ុន្តែបាននិយាយថា វឌ្ឍនភាពបន្ថែមទៀត ត្រូវតែធ្វើឡើងដើម្បីជំរុញផលប្រយោជន៍របស់ខ្លួន៕