កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ក្នុងការត្រួតពិនិត្យលើសំណើខ្ចីប្រាក់ពីអ៊ុយក្រែន ប្រមាណ ១៥,៦ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កិច្ចព្រមព្រៀងរវាង IMF និងអ៊ុយក្រែននាពេលនេះ បានឈានដល់កម្រិតបុគ្គលិក ហើយវាអនុញ្ញាតឲ្យអ៊ុយក្រែន អាចចាយលុយប្រមាណ ៩០០លានដុល្លារ តាមការអនុញ្ញាតិពីក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។
IMF បាននិយាយថាការអនុវត្តរបស់អ៊ុយក្រែន ក្រោមកម្មវិធីសេដ្ឋកិច្ច នៃការរៀបចំដ៏មានភាពរឹងមាំ ហើយលក្ខណៈវិនិច្ឆ័យនៃការអនុវត្តបរិមាណទាំងអស់ សម្រាប់គោលដៅនៅចុងខែមេសាត្រូវបានបំពេញតាមស្តង់ដារ។
សូមជម្រាបដែរថា មូលនិធិមួយនេះបានជួយបង្កើនកំណើន GDP របស់អ៊ុយក្រែនពី ១-៣% នៅក្នុងឆ្នាំ ២០២៣។
ប៉ុន្តែបញ្ហាប្រឈមនានា រួមទាំងចំនួនមនុស្សធម៌ “ដ៏គួរឱ្យរន្ធត់” និងការបំផ្លិចបំផ្លាញ ពីការវាយប្រហារនៃសង្រ្គាម នៅតែបន្តមាន “ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច” ដដែល។ នេះបើតាមការឲ្យដឹងពី IMF៕