អ្នកឧកញ៉ា សួន វីរៈតារា អគ្គនាយកក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់បុរី អាម៉ូរី បានក្លាយជាសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ លេខាធិការដ្ឋាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក របស់អ្នកឧកញ៉ា សួន វីរៈតារា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយ ក្នុងការអភិវឌ្ឍន៍អចលនទ្រព្យដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍ជាង ៦ឆ្នាំ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គម្រោងសំខាន់ៗរបស់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក បច្ចុប្បន្ននេះ មានដូចជា Amory 7Makara នៅផ្លូវជាតិលេខ៦A និងអាម៉ូរី សែនសុខ នៅខណ្ឌសែនសុខ។ លើសពីនេះ ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ក៏បានពង្រីកវិស័យផ្សេងៗទៀតដូចជា ម្ហូបអាហារ ផ្សារលក់ទំនិញ និងការផ្គត់ផ្គង់សម្ភារៈសំណង់ផងដែរ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៩ ហើយក្នុងរយៈពេលត្រឹម ១៤ឆ្នាំ សមាគមបានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់ ដើម្បីបម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជាពិសេសបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ដើម្បីការពារផលប្រយោជន៍របស់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី ដែលជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការរួមដំណើរបោះជំហានឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ ដែលផ្តោតទៅលើការបែងចែកផលលាភប្រកបដោយសមធម៌ សម្រាប់ប្រជាជនគ្រប់ៗគ្នា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បច្ចុប្បន្នដឹកនាំដោយលោកឧកញ៉ា ប៉ិច បូឡែន ជាប្រធាន៕