ឧកញ៉ា យឹម តាស្រង់ បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយលឺបទចម្រៀង «ទឹកចិត្តមេខ្ញុំ»

ជុំវិញ​ឧកញ៉ា

បន្ទាប់ពី​បាន​លឺ​បទចម្រៀង «ទឹកចិត្ត​មេខ្ញុំ» ​​ច្រៀង​ដោយ​កញ្ញា តន់ ចន្ទសីម៉ា លោក​ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ​​បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន ដែល​ខ្លួន​ធ្លាប់​រស់នៅ​ធ្វើការ​ជាមួយ​នឹង​​មេ​របស់​លោក​គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​អគ្គនាយក​ក្រុមហ៊ុន ហ្គាឡាក់ស៊ី គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា យឹម តាស្រង់ បាន​លើក​ឡើង​តាម​រយៈ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា លោក​រស់នៅជាមួយ​មេ​របស់​លោក​ជាច្រើនឆ្នាំ លោក​ស្គាល់ពីមេ​ច្បាស់ ហើយ​លោក​មកដល់ចំនុចនេះ គឺជាឱកាសដ៏ល្អ ដែលមេ​របស់​លោក​បានជួយជ្រោមជ្រែង។ លោក​បន្ត​ថា មេ​របស់​លោក​រស់ដោយការចែករំលែក ឱ្យឱកាសចំពោះ​អ្នក​មាន​សមត្ថភាពពិត ជំរុញ​ចង់ឃើញកូនចៅមានបានទៅមុខ រកស៊ី​សុច្ចរិត មិនបោកប្រាស់នរណា (មិនដូចការ​លាប​ពណ៍) គិតតែគេក្នុងផ្លូវល្អច្រើនជាងគិតគេក្នុងផ្លូវអវិជ្ជមាន ​ព្រម​ទាំង​មានបេះដូងមនុស្សធម៍ពិត ចូលរួមជាមួយ​សង្គម គាំទ្រថ្នាក់ដឹកនាំ និង​ស្រឡាញ់សន្តិភាព។

លោក​ឧកញ៉ា បាន​​លើក​ឡើង​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ “ពាក្យមួយឃ្លា ដែលគាត់តែងតែ​និយាយមកកាន់ខ្ញុំ និង​បុគ្គលិក​ទាំងអស់ថា ហូបបាយមួយថ្ងៃតែបីពេលទេ រកស៊ី​មានបាន ចែករំលែក​បងប្អូនជុំវិញឱ្យមានបាន មិន​មែន​ ដើម្បីបោកប្រើឱ្យតែមួយរស់ៗមានតែខ្លួនឯងម្នាក់ឯងឡើយ។គ្រប់សមាជិកគ្រួសារ​ក្រុមហ៊ុនទទួលបាន​អត្ថប្រយោជន៍ច្រើន ឬតិចតាមសមត្ថតភាពរៀងៗខ្លួន កុំច្រណែនគ្នា ហើយពេលគ្រប់គ្នា​មានបានកុំភ្លេច​នាំគ្នា​ចែករំលែកថវិការខ្លះ ជួយសង្គមជាតិយើងកុំពេលមានបានសម្ងំ​ស្ងៀម​យកសុខតែគ្រួសារឯង”។

លោក​ឧកញ៉ា យឹម តាស្រង់ ​​បាន​​លើក​ឡើង​បន្ថែម​ថា សូមបុគ្គលដែលមិនស្គាល់ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​ច្បាស់​ដែលហៃអើតាមគ្នាឈប់បានឈប់ទៅ មិនស្គាល់ពីគាត់ច្បាស់ សូមកុំឱ្យខ្លួនឯង​ក្លាយជាទឹកថ្នាំ​លាបពណ៍​លើអ្នកដទៃ។ លោក​ឧកញ៉ា ក៏​សូម​​អរគុណបងប្អូនទាំងអស់ក្នុងគ្រួសារ Galaxy Navatra ដែលបាននិពន្ធ​បទ​នេះ​ឡើង។ ទោះពេលនេះ​លោក​ចេញមកធ្វើកិច្ចការងារផ្ទាល់ខ្លួន​ក៏ដោយ តែក្តីស្រឡាញ់នៅតែដក់អារម្មណ៍​របស់​លោក​ជានិច្ច សម្រាប់បងប្អូនទាំងអស់គ្នាក្នុងគ្រួសារGalaxy Navatra ហើយ​សូមអំពើល្អដែលមេ​បានសាងកន្លង​មក សូមជួបតែសេចក្តីល្អ៕

សូម​ទស្សនាវីដេអូខាង​ក្រោម៖