ក្រោយបំពេញទស្សនកិច្ចរោងចក្រ Tesla នៅសៀងហៃ Elon Musk គ្រោងចាកចេញពីចិនភ្លាមៗ

អន្តរជាតិ

បន្ទាប់ពីធ្វើដំណើរមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅ មហាសេដ្ឋីអាមេរិក Elon Musk មិនបង្អង់យូរឡើយ ដោយបាន​ចូលជួបសំណេះសំណាលជាមួយ​រដ្ឋមន្ត្រីការបរទេស Qin Gang តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពី​បញ្ចប់ភារកិច្ចនៅទីក្រុងប៉េកាំង មេធំ Tesla បានធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ​នាយប់ថ្ងៃទី ៣១ ឧសភា ដើម្បីបំពេញទស្សនកិច្ចនៅរោងចក្រ​ផលិត​រថយន្តអគ្គិសនី Tesla ធំ​បំផុត។ នេះបើតាមការចុះផ្សាយពី Reuters។

ទិន្នន័យពីអ្នកផ្តល់សេវាតាមដានជើងហោះហើរ Variflight បានបង្ហាញថា យន្តហោះផ្ទាល់ខ្លួន Elon Musk នឹងធ្វើដំណើរចាកចេញពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ទីក្រុង Austin រដ្ឋតិចសាស់វិញ​ នាព្រឹកថ្ងៃទី ០១ មិថុនា​នេះភ្លាម ជាការបញ្ចប់ដំណើរទស្សនកិច្ចទៅចិន​ជាលើកដំបូង​ ក្នុងរយៈពេល ៣ឆ្នាំ។

Tesla Chief Executive Officer Elon Musk’s private jet is seen at Shanghai Hongqiao International Airport in Shanghai, China June 1, 2023. REUTERS/Aly Song

សូមជម្រាបដែរថា ចាប់តាំងពី Elon Musk បានមកដល់ប្រទេសចិនកាលពីព្រឹកថ្ងៃអង្គារ មហាសេដ្ឋីអាមេរិក ទទួលការសរសើរ និងស្វាគមន៍យ៉ាងកក់ក្ដៅពីសាធារណជនចិន ខណៈ លោកក៏បានជួបប្រជុំជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលបីរូប និងក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី Contemporary Amperex Technology Co Ltd (CATL) ផងដែរ៕