ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ហាន់ ឃាង ត្រូវបានគេស្គាល់ថា ជានាយកប្រតិបត្តិក្រុមហ៊ុន ម៉ូហ៊ឺបា អេនជីនារីង ខេមបូឌា (Muhibbah Engineering Cambodia Co., LTD) ដែលជាក្រុមហ៊ុន វិស្វកម្មស៊ីវិល សិក្សាគម្រោង ស្ថាបត្យកម្ម និងសំណង់ បានបើកដំណើរការ តាំងពីខែមករា ឆ្នាំ២០០៨។ លោកឧកញ៉ា ក៏ជាប្រធានក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ខូ អិលធីឌី (Cambodian Petrochemical Co., Ltd) និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ខេម-ជាឈ័ង រៀល អ៊ីស្ទេត (Cam-Jiachuang Real Estate Co.,Ltd) ផងដែរ៕