ធនាគារពិភពលោក អនុម័តប្រាក់កម្ចី ១៧៦លានដុល្លារ សម្រាប់គម្រោងជលផល នៅហ្វីលីពីន

អន្តរជាតិ

ថ្មីៗនេះ ធនាគារពិភពលោក បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១៧៦លានដុល្លារ ដើម្បីផ្តល់ជាមូលនិធិដល់គម្រោងជលផល នៅក្នុងប្រទេសហ្វីលីពីន ក្នុងគោលបំណងធ្វើឱ្យមានភាព​ប្រសើរ​ឡើងនូវការគ្រប់គ្រងជលផល លើកកំពស់តម្លៃផលិតកម្មជលផល និងបង្កើនប្រាក់ចំនូលសម្រាប់សហគមន៍នេសាទ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះ ត្រូវបានរំពឹងខ្ពស់ថានឹងអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជានេសាទជាង ១,៥ លាននាក់ រួមទាំងអាជីវកម្មខ្នាតតូច និងមធ្យម និងប្រជាជននៅក្នុងសហគមន៍ឆ្នេរសមុទ្រ ក្នុងប្រទេសហ្វីលីពីន ថែមទៀតផង ។

លើសពីនេះ បើតាមយោងតាមរបាយការណ៍ពីស្ថាប័នហិរញ្ញវត្ថុខាងលើ បានបង្ហាញឱ្យដឹងទៀតថា វិស័យជលផល បានរួមចំណែក ១,៣% នៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសហ្វីលីពីន ដោយវាបានផ្តល់ជូនការងារប្រហែល ១,៦ លាន ឬប្រហែល ៤% នៃកម្លាំងពលកម្មសរុប ។

តែទោះជាយ៉ាងណាក៏ដោយ វិស័យនេះ បានប្រឈមមុខជាមួយនឹងបញ្ហា ដោយសារតែបរិមាណត្រីធ្លាក់ចុះ ជាមធ្យម ២០% ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការនេសាទហួសកម្រិត ក៏ដូចជាការនេសាទខុសច្បាប់ ការរិចរិលទីជម្រក និងផលប៉ះពាលអវិជ្ជមានពីសកម្មភាពដីធ្លី ផងដែរ ។

ទន្ទឹមនឹងនេះ លោក Ndiame Diop នាយកធនាគារពិភពលោក ប្រចាំនៅប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយាថា គម្រោងផ្តល់ប្រាក់កម្ចីនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសហ្វីលីពីន ចំពោះការអនុវត្តប្រកបដោយគុណភាព នៅក្នុងការនេសាទ និងវារីវប្បកម្ម ដើម្បីអាចធានាបាននូវការបង្កើនប្រាក់ចំណូល ​ឱ្យកាន់តែប្រសើរឡើង សម្រាប់អ្នកដែលពាក់ព័ន្ធ នៅក្នុងវិស័យនេះ ៕