Elon Musk ឡើងដល់ចំណុចកំពូលវិញ ក្រោយតម្លៃហ៊ុនមហាសេដ្ឋីបារាំងធ្លាក់ចុះ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ តំណែងមហាសេដ្ឋីមានបំផុតលើលោក​ត្រូវបាន​ប្រគល់ជូន​ទៅមេធំ Tesla មហាសេដ្ឋី Elon Musk វិញ បន្ទាប់ពី​របូតអស់ជាច្រើនខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា មូលហេតុដែលធ្វើឲ្យ​មហាសេដ្ឋីបារាំង Bernard Arnault របូតងារមួយនោះ ដោយសារ​តម្លៃហ៊ុន​របស់ក្រុមហ៊ុន LVMH បាន​ធ្លាក់ចុះ ២,៧% បណ្ដាលឲ្យទ្រព្យសម្បត្តិ CEO ម្នាក់នេះ ធ្លាក់ចុះ​មក​នៅត្រឹម ១៨៧ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ មេធំ Tesla ដែលទើបនឹងបញ្ចប់ភារកិច្ចនៅប្រទេសចិន ក៏ទទួលបាន​តំណែងជា​អ្នកមានបំផុតលើលោកវិញ ក្រោយ​សំងំ​កើបលុយ​ប៉ុន្មានសប្ដាហ៍ជាប់ៗគ្នា ជាមួយទ្រព្យសម្បត្តិប្រមាណ ១៩៥ពាន់លានដុល្លារ៕