លោកឧកញ៉ា៣រូប ដែលជាថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមមាន លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ, លោកឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងលោកឧកញ៉ា លិ គឹមហ៊ួរ ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាសរុបប្រមាណ ៦ពាន់ដុល្លារ ជូនដល់សាលារៀន កាង ហួរ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទិវាកុមារអន្តរជាតិ។
ការឧបត្ថម្ភថវិកានេះ គឺដើម្បីចូលរួមក្នុងកម្មវិធីអបអរទិវាកុមារ ១ មិថុនា នៅឯសាលារៀន កាង ហួរ ហើយក្នុងឱកាសននោះផងដែរ ដើម្បីរួមចំណែកលើកទឹកចិត្តដល់ទំពាំងស្នងឬស្សីជំនាន់ក្រោយ លោកឧកញ៉ា លោក អនុប្រធាន ទីប្រឹក្សាបានចូលរួមឧបត្ថម្ភនូវចំនួនទឹកប្រាក់ដូចខាងក្រោម៖
១)សភាពាណិជ្ជកម្មខេត្ត ព្រះសីហនុ ឧបត្ថម្ភ ៣,០០០ដុល្លារ (បីពាន់ដុល្លារអាមេរិច)
២)លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៣,០០០ដុល្លារ
៣)លោកឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ២,០០០ដុល្លារ
៤)លោក LIN SONG PING ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ២,០០០ដុល្លារ
៥)លោកឧកញ៉ា លិ គឹមហ៊ួរ ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ១,០០០ដុល្លារ
៦)លោក WU DANG YOU ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ៥០០ដុល្លារ
ជារួម លោកឧកញ៉ាទាំង៣រូប បានឧបត្ថម្ភ ៦ពាន់ដុល្លារ និងសរុបពីសប្បុរសជនទាំងអស់ រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ គឺបានថវិកាសរុបប្រមាណ ១១,៥០០ ដុល្លារសហរដ្ឋអាមេរិក។ សាលារៀន កាង ហួរ ជាសាលាចិនសាធារណៈតែមួយគត់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយសមាគមខ្មែរចិនខេត្តព្រះសីហនុ ហើយការចូលរួមឧបត្ថម្ភសាលានេះ ក៏ជាការចូលរួមចំណែកជួយដល់សង្គម តាមរយៈការលើកទឹកចិត្ត និងលើកកម្ពស់ជួយបង្កើតធនធានមនុស្សជំនាន់ក្រោយ ឱ្យបានកាន់តែច្រើនឡើង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។