នាសប្ដាហ៍នេះ មហាសេដ្ឋីអាមេរិក Elon Musk នៅតែបន្តកើបលុយខ្លាំងដដែល ពោលទ្រព្យសម្បត្តិរបស់លោក បន្តកើនឡើងច្រើនជាងសប្ដាហ៍មុនទៀត ខណៈមហាសេដ្ឋីបារាំង Bernard Arnault នៅតែរបូតលុយ ដោយសារតម្លៃហ៊ុនក្រុមហ៊ុន LVMH ធ្លាក់ចុះ។
យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា គិតត្រឹមដើមខែមិថុនានេះ មេធំក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិប្រមាណ ២០៦,៧ពាន់លានដុល្លារ កើនឡើងជាង ១៣ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។
ការកើនឡើងនៃទ្រព្យសម្បត្តិនេះទៀតសោត ធ្វើឲ្យគម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីអាមេរិក និងមហាសេដ្ឋីបារាំងកាន់តែខិតជិតគ្នា ពោលតែជាង ១០ពាន់លានដុល្លារប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖
1. Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៩,៩ពាន់លាន ដុល្លារ
2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៦,៧ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣២,៦ពាន់លានដុល្លារ
5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៦,១ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,៣ពាន់លានដុល្លារ
7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៥,៨ពាន់លានដុល្លារ
8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០២,៧ពាន់លានដុល្លារ
9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០០,៥ពាន់លានដុល្លារ
10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ៩៨,៩ពាន់លានដុល្លារ៕