រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិក បំពេញទស្សនកិច្ចនៅចិន ចំពេលស្ថានការណ៍កំពុងតានតឹង

អន្តរជាតិ

​រដ្ឋមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសអាមេរិកម្នាក់ បាន​ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង​កាលពីថ្ងៃទី ០៤ មិថុនាកន្លងទៅ ជាមួយ​គោលបំណង​ជួប​ប្រជុំ​ជាមួយភាគីចិន ជុំវិញ​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រទេសទាំង ២ ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel Kritenbrink នឹងពិភាក្សាអំពី “បញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងទ្វេភាគី” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសចិន។

ប្រធានបទ​ដែលនឹង​ត្រូវយកមកជជែក​នៅក្នុងកិច្ចប្រជុំនោះគឺមានដូចជា បញ្ហាសិទ្ធមនុស្ស និងបន្តតស៊ូមតិដើម្បីសេរីភាពជាមូលដ្ឋានរបស់ប្រជាជននៅក្នុងប្រទេសចិន។

គួររំលឹកដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិន​កំពុង​មានភាព​ល្អក់កករ​ជាខ្លាំង បន្ទាប់ពី​មាន​បញ្ហា​សិទ្ធមនុស្ស​រវាងតៃវ៉ាន់ និងចិន រហូតដល់​សកម្មភាពយោធា​នៅ​សមុទ្រចិនខាងត្បូង​។

សូមជម្រាបបន្ថែមថា លោក Kritenbrink នឹងបំពេញទស្សនកិច្ចការទូត​រហូតដល់​ថ្ងៃទី ១០ មិថុនា ហើយ​លោក​នឹង​បន្ត​ធ្វើទស្សនកិច្ច​នៅ​ប្រទេសនូវែលសេឡង់ ដើម្បីចូលរួមកិច្ចប្រជុំ “កិច្ចសន្ទនាយុទ្ធសាស្ត្រអាមេរិក-នូវែលសេឡង់” ផងដែរ៕