គណៈកម្មការមូលបត្រអាមេរិក ចោទប្រកាន់មេធំ Binance ថាបំពានច្បាប់

អន្តរជាតិ

ផ្លេតហ្វមរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក Binance និងនាយកប្រតិបត្តិរបស់ខ្លួន Changpeng Zhao បានដំណើរការ “បណ្តាញនៃការបោកបញ្ឆោត” ដែលរួមបញ្ចូលការបំប៉ោងទំហំពាណិជ្ជកម្មរបស់ខ្លួនដោយសិប្បនិម្មិត និងការបង្វែរទ្រព្យសម្បត្តិអតិថិជន។ នេះបើតាមគណៈកម្មការមូលបត្រអាមេរិក SEC បានចោទប្រកាន់ Binance កាលពីថ្ងៃទី ០៥ មិថុនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា Binance និង Zhao ត្រូវបានប្ដឹងចំពោះការខកខាន ក្នុងការដាក់កំហិតអតិថិជនអាមេរិកពីកម្មវិធីរបស់ខ្លួន និងធ្វើឱ្យវិនិយោគិនយល់ច្រឡំអំពីការគ្រប់គ្រងការឃ្លាំមើលទីផ្សារ ក៏ដូចជាសម្រាប់ប្រតិបត្តិការ ការផ្លាស់ប្តូរមូលបត្រដែលមិនបានចុះបញ្ជីជាដើម។

ពាក្យបណ្តឹងរបស់ SEC ដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Washington, DC ក៏បានចោទប្រកាន់ថា Binance និង Zhao អំពីគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជនដោយសម្ងាត់ ដោយអនុញ្ញាតឱ្យពួកគេបញ្ចូលគ្នា និងបង្វែរមូលនិធិរបស់អតិថិជន ហើយ Binance បានបង្កើតអង្គភាពអាមេរិកដាច់ដោយឡែក “ជាផ្នែកមួយនៃគម្រោងដ៏ឧឡារិកមួយដើម្បីគេចចេញ ពីច្បាប់សន្តិសុខសហព័ន្ធរបស់សហរដ្ឋអាមេរិក។

សូមជម្រាបដែរថា បញ្ហាខាងលើ គឺជាពាក្យបណ្ដឹងចុងក្រោយបង្អស់​រវាង​រដ្ឋាភិបាលអាមេរិក និង Binance បន្ទាប់ពី​ពួកគេ​ក៏ត្រូវបាន U.S. Commodity Futures Trading Commission ធ្លាប់​ប្ដឹង​ម្ដង​កាលពីខែមីនា ដោយចោទថា Binance ធ្វើការ​ជួញដូរ “ខុសច្បាប់” និងបោកប្រាស់អតិថិជន ប៉ុន្តែ​ស្ថាបនិក Changpeng Zhao និយាយថា ពាក្យចោទប្រកាន់ទាំងនោះជា​រឿងខកចិត្ត និង​ជា​ការចោទប្រកាន់​ដោយ​គ្មានមូលដ្ឋាន៕