តម្លៃហ៊ុន Apple ឡើងដល់ចំណុចខ្ពស់បំផុត មុនបើកសន្និសីទកម្មវិធីប្រចាំឆ្នាំ

អន្តរជាតិ

តម្លៃហ៊ុន​របស់ក្រុមហ៊ុន Apple Inc បានកើនឡើងដល់ចំណុចខ្ពស់បំផុត ក្នុង​រយៈពេល ១៧ខែ មុន​ការ​បើកសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំ Worldwide Developers Conference (WWDC) ដែលនឹងធ្វើឡើងពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តម្លៃហ៊ុន​របស់​ Apple កើនឡើងប្រហែល ១,៨% ដល់ ១៨៤,១៥ដុល្លារ ប៉ុន្តែបើគិតរយៈពេល ៦ខែនេះវិញ គឺកើនដល់ទៅ ៤០%ឯណោះ ស្របពេល Apple ក៏ជាក្រុមហ៊ុនតែមួយគត់ ដែលធ្លាប់មានមូលធនទីផ្សារ​រហូតដល់ ៣ ទ្រីលានដុល្លារ​កាលពីដើមឆ្នាំ ខណៈបច្ចុប្បន្ន​វាបាន​ធ្លាក់មកនៅត្រឹម ២,៨៩ ទ្រីលានដុល្លារ​។

បន្ថែមពីនោះ ក្រុមហ៊ុនផលិត​ទូរស័ព្ទ iPhone បាន​ព្យាករណ៍​ពី​សមាមាត្រតម្លៃធៀបនឹងប្រាក់ចំណូល​រយៈពេល ១២ ខែខាងមុខថា អាចកើនរហូតដល់ ២៨,៣៩ ខណៈមធ្យម​ភាគនៅ​ក្នុង​វិស័យ​មួយ​នេះ​មានត្រឹម ១២,៧៩ ប៉ុណ្ណោះ។

សូមជម្រាបដែរថា Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមានមូលធនទីផ្សារធំៗ ដែល​កំពុង​មាន​តម្លៃភាគហ៊ុនល្អជាបណ្ដើរៗវិញ ដោយសារ​បច្ចេកវិទ្យា​ AI បានធ្វើឲ្យ​មហាជន​ងាក​មក​ចាប់អារម្មណ៍​វិស័យ​បច្ចេកវិទ្យា ដែល​ទទួលរងផលប៉ះពាល់ខ្លាំង​កាលពីឆ្នាំទៅ៕