ភាគហ៊ុនអចលនទ្រព្យចិនកើនឡើង ខណៈវិនិយោគិនផ្ញើក្តីសង្ឃឹមលើរដ្ឋាភិបាល

អន្តរជាតិ

តម្លៃភាគហ៊ុនអចលនទ្រព្យនៃប្រទេសចិន​នៅលើផ្សារហ៊ុនហុងកុង បានកើនឡើងជិត ៨% នៅថ្ងៃទី ០៦ មិថុនា ស្របពេលក្រុមវិនិយោគិនជាច្រើនរូប​រំពឹងថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងផ្ដល់​ជំនួយ​នាពេលឆាប់ៗ ដើម្បី​ស្ដារ​វិស័យមួយនេះឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តម្លៃហ៊ុន​របស់​ក្រុមហ៊ុន Longfor Group បាន​កើនឡើង ១១% ខណៈ​ក្រុមហ៊ុន Sunac China និង KWG Group កើនឡើង ១២% និង ១៨,៦%។

ដោយឡែក ក្រុមវិនិយោគិន​មានសង្ឃឹម​កាន់តែខ្ពស់ បន្ទាប់ពីទីក្រុងលំដាប់ទី ២ ជាច្រើន​បាន​ប្រកាស​វិធានការគាំទ្រ​ផ្ទាល់ខ្លួនរបស់ពួកគេ ដ្បិត​វិស័យអចលនទ្រព្យ គឺជាសសរទ្រូងសេដ្ឋកិច្ច​ធំ​របស់ចិន ដែលធ្លាប់ជួបវិបត្តិ​ធ្ងន់ធ្ងរ​កាលពីឆ្នាំទៅ។

គួររំលឹកដែរថា រដ្ឋាភិបាលបានដាក់ចេញវិធានការចាប់តាំងពីឆមាសទីពីរនៃឆ្នាំ ២០២២ ដើម្បីធ្វើឲ្យមានស្ថិរភាពទីផ្សារអចលនទ្រព្យឡើងវិញ ដោយការដកចេញនូវវិធានការទប់ស្កាត់ COVID-19 ដ៏តឹងតែងនៅក្នុងខែធ្នូ។

ទន្ទឹមនឹងនោះ អ្នកវិភាគបាននិយាយថា វិធានការសក្តានុពល អាចរួមបញ្ចូលការបង់ប្រាក់ចុះទាប និងតម្រូវការទិញផ្ទះ ក៏ដូចជាវិធានការកែលម្អ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលរបស់អ្នកអភិវឌ្ឍន៍៕