សមាគមធនាគារនៅកម្ពុជា ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះសារក្លែងបន្លំ តាមប្រព័ន្ធទូរស័ព្ទ

សង្គម​ និង​សេដ្ឋកិច្ច

សមាគមធនាគារនៅកម្ពុជា កាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន បន្ទាប់ថ្មីៗនេះ មានការកើនឡើងនូវសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោក អ្នកមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹង មាំក្នុងការការពារយ៉ាងណាក៏ដោយ។

ហេតុនេះ សមាគមធនាគារនៅកម្ពុជា ក៏សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថាន ធនាគារ ដែលលោកអ្នកបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលលោកអ្នករក្សាគណនី របស់លោកអ្នកឱ្យមានសុវត្ថិភាព ហើយសូមចែករំលែកនូវសេចក្តីជូនដំណឹងនេះជាមួយគ្រួសារ សាច់ញាតិ និង មិត្តភ័ក្តិរបស់លោកអ្នកផងដែរ៕