រដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅចិន ក្នុងពេលឆាប់ៗ

អន្តរជាតិ

​រដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken មានគម្រោង​នឹង​បំពេញទស្សនកិច្ចទៅចិន ដើម្បីចូលប្រជុំ ពាក់ព័ន្ធនឹងបញ្ហាដែល​កំពុង​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និងចិន​កាន់តែ​តានតឹង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រសួងការបរទេសអាមេរិក​មិនបាន​បញ្ជាក់​ច្បាស់​ពី​កាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចមួយនោះឡើយ ដោយបាននិយាយថា៖ “ពួកយើងមិនមាន​អ្វី​សម្រាប់​ប្រកាសឡើយ ដូចដែលកន្លងមក​យើងធ្លាប់និយាយថា ដំណើរទស្សនកិច្ចទៅចិន នឹងត្រូវកំណត់ពេលឡើងវិញ នៅពេលដែលលក្ខខណ្ឌផ្សេងៗត្រូវបានអនុញ្ញាត”។

គួររំលឹកដែរថា លោក Blinken បាន​សម្រេចចិត្ត​បោះបង់​ដំណើរទស្សនកិច្ចទៅចិន​កាលពីខែកុម្ភៈ បន្ទាប់ពីអាមេរិក​អះអាងថា បានប្រទះឃើញ​បាឡុងចារកម្ម​របស់ចិន ចូលមកដែនអាកាសអាមេរិក។

យ៉ាងណា កាលពីខែឧសភា ឥស្សរជនជាន់ខ្ពស់អាមេរិករូបនេះក៏បាននិយាយ​ដែរថា លោករំពឹង​នឹង​អាចកំណត់ពេលវេលា​ នៃ​ដំណើរទស្សនកិច្ចទៅចិនវិញនៅក្នុងឆ្នាំនេះ ស្របពេល​ទំនាក់ទំនង​មហាអំណាចសេដ្ឋកិច្ចទាំង ២ ក៏​កំពុង​ល្អក់កករ​ផង៕