ប្រធាន NATO៖ រុស្ស៊ីមិនអាចរារាំងសមាជិកភាពរបស់អ៊ុយក្រែនបានឡើយ

អន្តរជាតិ

រុស្ស៊ីមិនមានវេតូលើការចូលជាសមាជិកចុងក្រោយរបស់អ៊ុយក្រែននៃសម្ព័ន្ធមិត្តការពារជាតិ​លោកខាងលិច NATO នោះទេ។ នេះបើតាមសម្ដីរបស់​ប្រធានអង្គការ NATO លោក Jens Stoltenberg បាននិយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“គ្រប់សមាជិកទាំងអស់សុទ្ធតែយល់ស្របថា ទ្វារ NATO នៅតែបើកស្វាគមន៍អ៊ុយក្រែន ក្នុងការ​ក្លាយជា​សមាជិក ហើយរុស្ស៊ីមិនមានវេតូ​ក្នុងការប្រឆាំងនោះឡើយ”។

បន្ថែមពីនោះ មេធំ NATO និយាយទៀតថា៖ “ពួកយើងនឹង​បន្ត​ផ្ដល់ជំនួយ​ដល់​អ៊ុយក្រែន ជាមួយ​កញ្ចប់ជំនួយច្រើនឆ្នាំ ដើម្បី​អាចឲ្យពួកគេផ្លាស់ប្ដូរ​របបដឹកនាំពី​សម័យសូវៀត មកស្ថិត​ក្រោម​ស្តង់ដារ​ណាតូ ក៏ដូចជា​ជួយឲ្យអ៊ុយក្រែន​ខិតកាន់តែកៀក​ជាមួយ NATO ផងដែរ”។

សូមជម្រាបដែរថា អង្គការណាតូ នឹងបើកកិច្ចប្រជុំកំពូលមួយនៅទីក្រុងវីលនីស នៅប្រទេសលីទុយអានី ខណៈលោក Stoltenberg អះអាងថា កិច្ចប្រជុំមួយនេះនឹង​ធ្វើការសម្រេចចិត្ត “ដ៏សំខាន់ៗជាច្រើន”៕