ប្រទេស ៥ ត្រូវបានបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាសន្តិសុខ UN

អន្តរជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសប្រទេសអាល់ហ្សេរី ហ្គីយ៉ាណា សៀរ៉ាឡេអូន ស្លូវេនី និងកូរ៉េខាងត្បូង ជាក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃទី ០៦ មិថុនា សម្រាប់អាណត្តិរយៈពេលពីរឆ្នាំចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ខណៈដែលបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី បានបរាជ័យសម្រាប់តំណែងមួយនេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រទេសអាល់ហ្សេរី ហ្គីយ៉ាណា សៀរ៉ាឡេអូន និងកូរ៉េខាងត្បូង មិនជំទាស់ជាមួយនឹងការ​តែងតាំង សម្រាប់មុខតំណែង​គ្រប់គ្រង​លើ​ការ​រក្សា​សន្តិភាព និងសន្តិសុខអន្តរជាតិឡើយ ខណៈ​ស្លូវ៉ានី បានយកឈ្នះលើបេឡារុស្ស​ សម្រាប់តំណែងមួយនេះ។

ដោយឡែក ប្រទេសទាំង ៥ នោះ​នឹងចូលកាន់តំណែងជំនួសឲ្យប្រទេសដែលផុត​អាណត្តិដូចជា ប្រទេសអាល់បានី ប្រេស៊ីល ហ្គាបុង ហ្គាណា និងអារ៉ាប់រួម។

ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលអាចធ្វើសេចក្តីសម្រេចដែលមានកាតព្វកិច្ចស្របច្បាប់ ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង។ វា​មាន​សមាជិក​វេតូ​អចិន្ត្រៃយ៍​ចំនួន ៥ គឺ​អង់គ្លេស ចិន បារាំង រុស្ស៊ី និង​អាមេរិក៕