ស្រីលង្កាសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយថៃ នាឆ្នាំក្រោយ

អន្តរជាតិ

ប្រទេសស្រីលង្កា និងប្រទេសថៃ អាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែមីនា ឆ្នាំក្រោយ បន្ទាប់ពីប្រទេសដីកោះមួយនេះ​កំពុង​ស្ដារសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រទេសទាំង ២ បានបន្តការចរចា​ឡើងវិញ​កាលពីខែមករា ពោល​អស់រយៈពេលជាច្រើនខែ បន្ទាប់ពីស្រីលង្កា​ជួប​វិបត្តិហិរញ្ញវត្ថុអាក្រក់​បំផុត​មិនធ្លាប់មាន​ក្នុង​រយៈពេលជាង ៧ទសវត្សចុងក្រោយ។

“ភាគីទាំងសងខាង មានការសាទរ និងឆន្ទៈនយោបាយខ្ពស់ចំពោះកិច្ចចរចាមួយនេះ ហើយវា​នឹងមានការ​ជជែកគ្នាជាច្រើន ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ពួកយើងនឹងអាច​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​នៅខែមីនា ​ឆ្នាំ ២០២៤”។ នេះបើតាមសម្ដីរបស់ប្រធាន​អ្នក​ចរចា​​របស់​ស្រីលង្កា K.J. Virsinghe បានប្រាប់ទៅកាន់សារព័ត៌មាន។

សូមជម្រាបដែរថា គណៈប្រតិភូថៃត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុងកូឡុំបូពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា សម្រាប់ជុំបន្ទាប់នៃកិច្ចចរចាដែលគ្របដណ្តប់លើទំនិញ កិច្ចសហប្រតិបត្តិការគយ ការវិនិយោគ ការដោះស្រាយវិវាទ និងសេវាកម្មផ្សេងៗ។

គួររំលឹកបន្ថែមទៀតថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានឈានដល់ ៤៦០លានដុល្លារ ខណៈ​ស្រីលង្កាភាគច្រើននាំចេញតែ និងត្បូង ស្របពេលទំនិញនាំចូលពីថៃ​វិញ​មានដូចជា ឧបករណ៍អេឡិចត្រូនិក អាហារ កៅស៊ូ ប្លាស្ទិក និងឱសថ៕