អតីតមនុស្សជំនិតរបស់ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក

អន្តរជាតិ

អតីតអនុប្រធានាធិបតី Mike Pence បាន​ចាប់ផ្ដើមយុទ្ធនាការ​ឃោសនា​រកសន្លឹកឆ្នោត សម្រាប់​ការ​ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី​អាណត្តិថ្មី ដោយចោទប្រកាន់ដូណាល់ ត្រាំ ថា​មិនគួរ​ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីឡើយ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ខ្ញុំតែងតែនិយាយជាច្រើនលើកច្រើនសារថា សម្ដីរបស់​លោក ត្រាំ គឺ​និយាយមិនប្រយ័ត្ន និងធ្វើឲ្យគ្រួសារ​របស់ខ្ញុំ ក៏ដូចជា​មនុស្សគ្រប់គ្នានៅរដ្ឋធានី អាចជួបគ្រោះថ្នាក់។ លោក ត្រាំ បាន​ឲ្យខ្ញុំជ្រើសរើស រវាងគាត់ និងរដ្ឋធម្មនុញ្ញ ហើយពេលនេះប្រជាជនក៏ត្រូវធ្វើការជ្រើសរើសដូចគ្នា ព្រោះខ្ញុំសម្រេចយកច្បាប់រដ្ឋធម្មនុញ្ញ”។ នេះបើតាមសម្ដីរបស់លោក Pence បាន​ប្រាប់ទៅកាន់​បណ្ដាញ​សារព័ត៌មាន។

គួររំលឹកដែរថា លោក Pence បានលើកតម្កើងកេរ្តិ៍ឈ្មោះរបស់គាត់ ក្នុងនាមជាអនុប្រធានាធិបតីដ៏ស្មោះត្រង់ម្នាក់ ដែលបានជាប់គាំងជាមួយលោក ត្រាំ ពេញមួយរឿងអាស្រូវ​ដែលបានញាំញីរយៈពេល ៤ឆ្នាំនៅក្នុងសេតវិមាន។

ប៉ុន្តែចំណងមិត្តភាពអ្នកទាំង ២ បានប្រេះស្រាំ បន្ទាប់ពីដូណាល់ ត្រាំ របូតតំណែង​ជា​ប្រធានាធិបតី ដែលបានធ្វើឲ្យលោក Pence ត្រូវរត់ភៀសខ្លួនមួយរយៈពេល ក្រោយក្រុមអ្នក​តវ៉ា​របស់​លោក​ត្រាំ គម្រាម​ធ្វើបាតុកម្ម និងធ្វើឃាតលោក។

សូមជម្រាបដែរថា លោក Pence បានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី មួយថ្ងៃបន្ទាប់ពីអតីតអភិបាលរដ្ឋ New Jersey លោក Chris Christie បានចូលរួមការប្រកួត ខណៈ អភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតអភិបាលខេត្ត ២រូបទៀតគឺ Nikki Haley និង Asa Hutchinson ក៏ស្ថិតក្នុងការប្រកួតនេះផងដែរ៕