ឧកញ៉ាមួយរូបគត់ ស្ថិតក្នុងសមាសភាពថ្មី ចំនួន៣០នាក់ នៃសមាគមយុវជនក្រុម៨ ក្រុងព្រះសីហនុ

ជុំវិញ​ឧកញ៉ា

លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ​​កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ​​បាន​ចេញ​សេចក្តី​សម្រេច​មួយ ស្តីពី​ការ​ទទួល​ស្គាល់​សមាសភាព​​ថ្មី នៃ​ក្រុមការងារ​ក្រុងព្រះសីហនុ របស់​​សមាគម​យុវជន​ក្រុម​៨ ចំនួន ៣០​រូប ​ក្នុង​នោះ​មាន​​ឧកញ៉ា​តែ​មួយ​រូប​គត់ គឺ​លោក​ឧកញ៉ា រស់ ឌីណែត ​​​​​​ជា​សមាជិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា រស់ ឌីណែត (ស្តាំ)

សេចក្តីសម្រេច​កែសម្រួល និង​ទទួល​ស្គាល់​សមាសភាព​ក្រុមការងារ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ នៃ​​សមាគម​យុវជន​ក្រុម​៨​នេះ គឺ​មាន៖ លោក មីន កុម្ភៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ​ជា​ប្រធាន​កិត្តិយស, លោក សរ កក្កដា អភិបាល​ក្រុង​ព្រះសីហនុ ជា​ប្រធាន និង​មាន​អនុប្រធាន ចំនួន ៦​រូប ព្រម​ទាំង​មាន​សមាជិក​សរុប ២២រូប​ផ្សេង​ទៀត រួម​ទាំង​លោក​ឧកញ៉ា រស់ ឌីណែត ផង​ដែរ។

សូម​ជម្រាប​ថា សមាគមយុវជនក្រុម៨ ​​ត្រូវ​បាន​បង្កើត​ឡើង​ ​​ហើយ​ត្រូវ​បាន​​​ក្រសួង​មហាផ្ទៃ​ចេញ​ប្រកាស ចុះ​បញ្ជី​ជា​ផ្លូវការ កាលពី​ថ្ងៃទី១៧ ​ខែ​ធ្នូ ឆ្នាំ២០១៥។ សមាគម​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ចូលរួមចំណែក​​ជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារ​សប្បុរសធម៌​ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។ ​សមាគម​យុវជន​ក្រុម៨ បច្ចុប្បន្ន​​នេះ​ គឺដឹកនាំដោយ​លោកបណ្ឌិត ម៉ឹង មករា ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន៕