សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី នឹងបន្តកើនឡើង បើទោះជាកំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចក្ដី នេះក៏ដោយសារតែប្រាក់ចំណូលពីវិស័យឥន្ធនៈរបស់ពួកគេ ទទួលបានច្រើនលើសពីការរំពឹងទុក។ នេះបើតាមការប្រកាសពីធនាគារពិភពលោក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កំណើនសេដ្ឋកិច្ចនៃមហាអំណាចមួយនេះ អាចងាកមករកបន្ទាត់វិជ្ជមានវិញនៅឆ្នាំ ២០២៤ និងបន្តមានលំនឹងនៅចំណុច ១,២% ខណៈសេដ្ឋកិច្ចឆ្នាំនេះអាចនឹងថយចុះប្រមាណ ០,២%។
“កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី គឺកើតមានក្រោយការនាំចេញប្រេងច្រើនលើសការស្មាន ជាមួយនឹងចំណូលលើសការរំពឹងទុក តាំងពីឆ្នាំ ២០២២”។ នេះបើតាមការលើកឡើងពីធនាគារពិភពលោក។
សូមជម្រាបដែរថា ម៉ូយដុំប្រេងរបស់រុស្ស៊ីគឺមានដូចជា ប្រទេសចិន ឥណ្ឌា តួកគី និងប៊ុលហ្គារី ខណៈចំណូលលក់ប្រេងកាលពីខែមីនារបស់រុស្ស៊ី ទទួលបានរហូតជិត ១៣ពាន់លានដុល្លារឯណោះ៕