អាមេរិក និងអង់គ្លេសចុះកិច្ចព្រមព្រៀងថ្មី ពង្រឹងសេដ្ឋកិច្ចទ្វេភាគី

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​បាន​ចុះកិច្ចព្រមព្រៀងមួយឈ្មោះថា “Atlantic Declaration” សម្រាប់​កិច្ចសហប្រតិបត្តិការ​ ដើម្បីពង្រឹងទំហំសេដ្ឋកិច្ចទ្វេភាគី​លើ​វិស័យ​មួយចំនួនដូចជា ថាមពលស្អាត សារធាតុរ៉ែសំខាន់ៗ និង AI ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: US President Joe Biden (L) reacts as he meets with Britain’s Prime Minister Rishi Sunak in Belfast on April 12, 2023, as part of a four day trip to Northern Ireland and Ireland for the 25th anniversary commemorations of the “Good Friday Agreement”. Paul Faith/Pool via REUTERS/File Photo

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កិច្ចសហប្រតិបត្តិការណ៍​មួយ​នេះ គឺបានពិពណ៌នាភាពជាដៃគូ “ប្រភេទទីមួយ” ក្នុងការគ្របដណ្តប់វិសាលគម​ទូលំទូលាយនៃទំនាក់ទំនងសេដ្ឋកិច្ច បច្ចេកវិទ្យា និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

នៅក្រោមផែនការនេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ អភិវឌ្ឍបច្ចេកវិទ្យានៃអនាគត និងវិនិយោគក្នុងឧស្សាហកម្មរបស់គ្នាទៅវិញទៅមក។

សូមជម្រាបដែរថា សេចក្តីប្រកាសមួយនេះក៏បានរួមបញ្ចូល នូវការប្តេជ្ញាចិត្តជាគោលការណ៍ ចំពោះចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ “ស្ពានទិន្នន័យ” ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួល​សម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេស​ ក្នុងការផ្ទេរទិន្នន័យដោយសេរី ទៅកាន់អង្គការរបស់សហរដ្ឋអាមេរិកដោយគ្មានខ្សែអាត់ក្រហម៕