ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងចាក់លុយបន្ថែម ៣២៨លានដុល្លារ សម្រាប់រោងចក្រនៅរដ្ឋ Guanajuato នៃប្រទេសម៉ិកស៊ិក ដើម្បីពន្លឿនការផលិតរថយន្ត Tacoma ម៉ូដែល Hybrid។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ទឹកប្រាក់ទាំងនោះ នឹងជួយឲ្យរថយន្ត Tacoma ថ្មីនេះ មានវត្តមានកាន់តែខ្លាំងនៅលើទីផ្សារអាមេរិកខាងជើង ខណៈកន្លងមក Toyota បានចាយលុយជិត ១,២ពាន់លានដុល្លារ សម្រាប់រោងចក្រមួយនោះ។
Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “កំណែថ្មីនៃ ‘រថយន្តភីកអាប់ម៉ិកស៊ិក’ នឹងក្លាយជារថយន្តអគ្គិសនីកូនកាត់ ដែលមានន័យថា ឥឡូវនេះ Guanajuato នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន”។
សូមជម្រាបដែរថា បច្ចុប្បន្នម៉ិកស៊ិកមានស្ថានីយ៍សាករថយន្តអគ្គិសនីប្រមាណ ១ ១០០ កន្លែង ដែលភាគច្រើននៅទីក្រុងធំៗ ដើម្បីកំណត់រយៈចំងាយនៃការបើកបររថយន្តអគ្គិសនី ស្របពេល
កាលពីខែមីនា ក្រុមហ៊ុន Tesla ធ្លាប់ប្រកាសថា នឹងបើករោងចក្រខ្នាតយក្សមួយនៅភាគខាងជើងទីក្រុង Nuevo Leon ផងដែរ៕