អាស៊ាន សម្រេចធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

អន្តរជាតិ

បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង​ក្នុងប្រវត្តិសាស្ត្រ នៅសមុទ្រចិនខាងត្បូង ខណៈនេះគឺជាសមយុទ្ធ​សន្តិសុខ​ពហុភាគី​ចុងក្រោយ​បំផុត​ ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ និង​ភាព​មិន​ច្បាស់លាស់​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា សេចក្ដីសម្រេចមួយនេះ ធ្វើឡើងអំឡុង​កិច្ចប្រជុំមេបញ្ជាការយោធា នៃប្រទេសជាសមាជិកអាស៊ាន ១០ ប្រទេស នៅឥណ្ឌូណេស៊ី។

ដោយឡែក មេបញ្ជាការយោធាឥណ្ឌូណេស៊ី ឧត្តមនាវី Yudo Margono បាន​ប្រាប់សារព័ត៌មាន Antara ថា សមយុទ្ធយោធាមួយនេះ​នឹងធ្វើឡើងនៅខែកញ្ញា និងមិនរួមបញ្ចូលការបណ្តុះបណ្តាលប្រតិបត្តិការប្រយុទ្ធណាមួយឡើយ ពោលគឺ​គ្រាន់តែកំពុងពង្រឹង “ភាពជាកណ្តាលរបស់អាស៊ាន” ប៉ុណ្ណោះ។

សូមជម្រាបដែរថា អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី Julius Widjojono បាននិយាយថា សមយុទ្ធនេះគឺទាក់ទងទៅនឹង “ហានិភ័យខ្ពស់នៃគ្រោះមហន្តរាយនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍”៕