មហាសេដ្ឋីឥណ្ឌាគ្រោងចាយលុយជាង ៦០០លានដុល្លារ ប្រឡូកចូលអាជីវកម្មគ្រឿងអលង្ការ

អន្តរជាតិ

លោក Kumar Mangalam Birla មានគម្រោងចង់ប្រឡូកចូលក្នុងអាជីវកម្ម​គ្រឿងអលង្ការ ដោយ​បោះទុន​ប្រមាណ ៥០ពាន់លានរូពី ឬប្រហែល ៦០៥លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Aditya Birla Group ក៏បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពីថ្ងៃអង្គារ​ថា ហាងថ្មីរបស់ក្រុមហ៊ុន​ដែលមានឈ្មោះថា Novel Jewels នឹងបើក​ដំណើរការ​ទូទាំង​ប្រទេសឥណ្ឌា ប៉ុន្តែមិនបញ្ជាក់ពី​កាលបរិច្ឆេទ​សម្ពោធ​ហាងឡើយ។

គួររំលឹកដែរថា ក្រុមហ៊ុននេះបានធ្វើពិពិធកម្មលំហូរប្រាក់ចំណូល របស់ខ្លួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយថ្មីៗនេះបានបណ្តាក់ទុន ១០០ពាន់លានរូពី ដើម្បីបណ្តាក់ទុនចូលទៅក្នុងឧស្សាហកម្មថ្នាំលាប និង ២៥០លានដុល្លារ ក្នុងការបើកដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់សម្ភារៈសំណង់។

បន្ថែមពីនោះ ពួកគេក៏បានសង្កត់ធ្ងន់ថា សហគ្រាសថ្មីនេះ នឹងផលិតគ្រឿងអលង្ការជាមួយនឹងការរចនាចម្រុះ ដែលបំពេញតាមរសនិយមផ្សេងៗគ្នា នៅក្នុងតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា។

សូមជម្រាបដែរថា ទីផ្សារត្បូង និងគ្រឿងអលង្ការឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងឈានដល់ជិត ១២០ពាន់លានដុល្លារនៅឆ្នាំ២០២៧ ដែលជំរុញដោយការកើនឡើងនៃប្រាក់ចំណូល និងតម្រូវការខ្ពស់ សម្រាប់អំណោយប្រណីតៗសម្រាប់ពិធីបុណ្យ និងការប្រារព្ធពិធីផ្សេងៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ និងទីផ្សារដែលមានមូលដ្ឋាននៅទីក្រុង Dublin៕